魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកថែ្លងថា កិច្ចចរចាសន្តិភាពជាមួយអង្គការតាលីបង់បានវិវឌ្ឍន៍ទៅមុខ

2020-02-14 15:09:52 cri

    លោក ​Mark ​Esper ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក​បានថែ្លង​កាលពី​ថ្ងៃទី ​១៣ ​ខែកុម្ភៈ ​នៅ​ទីក្រុង​ប្រ៊ុចសែល ​រដ្ឋធានី​នៃ​ប្រទេស​បែលហ្ស៊ិក​ថា ​កិច្ចចរចា​សន្តិភាព​រវាង​អាមេរិក​និង​អង្គការ​តាលីបង់​ដែលជា​កម្លាំង​ប្រដាប់អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​ទទួល​ការរីកចម្រើន ​ហើយ​ភាគីទាំង​សងខាង​មាន​ឆន្ទៈ​កាត់បន្ថយ​អំពើ​ហិង្សា​នៅ​សប្តាហ៍ក្រោយ​។​

    លោក ​Mark ​Esper ​បាន​ថែ្លងថា ​ការដើរដល់​កិច្ចព្រមព្រៀង​ស្តីពី​បទ​ឈប់​បាញ់​គ្នា​តាម​រយៈ​មធ្យោបាយ​នយោបាយ ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​ជម្លោះ​នៅ​អាហ្វហ្គានីស្ថាន ​ហើយ​ព័ត៌មាន​កាន់តែច្រើន​ទៀត​នឹង​ត្រូវប្រកាស​ក្នុង​ពេល​ឆាប់ៗ​។​

    លោក ​Jens ​Stoltenberg ​អគ្គលេខាធិការ​អង្គការណាតូ​បាន​ប្រាប់​ប្រព័ន្ធ​សារព័ត៌មាន​ថា ​ក្នុង​កិច្ចប្រជុំ​ដែល​មាន​រយៈពេល​២ ​ថ្ងៃ ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​នៃ​បណ្តាប្រទេស​ដែល​ជា​សមាជិក​អង្គការ​ណាតូនានា​បាន​សម្តែង​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ​ចំពោះ​កិច្ចចរចា​សន្តិភាព​នៅ​អាហ្វហ្គានីស្ថាន​ព្រមទាំង​សម្តែង​ការស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស