李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញសេដ្ឋកិច្ច នៃប្រទេសម៉ាឡេស៊ី មានសុទិដ្ឋិនិយម ចំពោះទស្សនៈវិស័យនៃសេដ្ឋកិច្ចចិន

2020-02-14 15:22:01 cri

   អ្នកជំនាញសេដ្ឋកិច្ចនៃ​ប្រទេស​ម៉ាឡេស៊ីមួយចំនួន ​បានថ្លែងពេល​ផ្តល់​សម្ភាស៍ជា​មួយ​អ្នកយកព័ត៌មាននា​ពេល​កន្លងទៅនេះថា ​គិតពីទំហំសេដ្ឋកិច្ចដ៏ធំធេង និងមូលដ្ឋាន​សេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេស​ចិន ព្រមទាំងវិធានការ ដែលរដ្ឋាភិបាលចិន បាន​អនុវត្ត​ដើម្បីឆ្លើយ​តប​នឹងផលប៉ះពាល់ទៅ​លើ​សេដ្ឋកិច្ចចិន ដែល​បណ្តាល​មកពីជំងឺឆ្លង  រំពឹងថាសេដ្ឋកិច្ច​ចិន នឹង​រីកចម្រើនយ៉ាងឆាប់រហ័សឡើងវិញ ក្នុងពេលឆាប់ៗនេះ ​បន្ទាប់ពីជំងឺ​រលាកសួតប្រភេទថ្មី ត្រូវបានបញ្ចប់។

    លោកOhEiSunទី​ប្រឹក្សានៃ​មជ្ឈមណ្ឌលសិក្សា​ស្រាវជ្រាវមហាសមុទ្រ​ប៉ាស៊ីហ្វិកនៃ​ប្រទេស​​ម៉ាឡេស៊ីបាន​ថ្លែងថា ​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ចចិន នឹងត្រូវរងនូវផលប៉ះពាល់ដោយជំងឺនេះក្នុង​រយៈពេល​ខ្លី ។​​ ​ប៉ុន្តែបើយោងតាមការធ្លាក់ចុះនៃតួរលេខឆ្លងជំងឺនេះ ​សេដ្ឋកិច្ច​ចិន នឹង​រីកចម្រើនឡើង​យ៉ាង​ឆាប់ឡើងវិញ ក្នុងពេលឆាប់ៗនេះ ​ហើយជំងឺឆ្លងនេះ នឹងលើកកម្ពស់ការយល់ដឹង ពីអនាម័យរបស់ប្រជាជន ​ក៏ដូចជាលើកកម្ពស់នូវសេចក្តីត្រូវការរបស់ពួកគេ ចំពោះទំនិញនិងសេវាកម្ម ក្នុងវិស័យមាន​ពាក់ព័ន្ធ ​ហើយបង្កើតឱ្យមានទំនិញ និង​ សេវាកម្ម កាន់តែមានគុណភាពល្អប្រសើរ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស