徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន នឹងខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ ២០២០ នេះ

2020-02-14 16:03:45 cri

    កាលពី​ថ្ងៃទី ១២  ខែ​កុម្ភៈ   ​លោក ស៊ី ជីនភីង  ​ប្រធានរដ្ឋ​ចិន ​​បាន​ធ្វើ​ជា​អធិបតីក្នុង​កិច្ចប្រជុំ​​​ការងារ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​  ​ដើម្បី​​ចាត់ចែង​រៀបចំ​​ការងារ ស្តីពី ការបង្កា​ គ្រប់គ្រង​នៃ​ជំងឺ​​ឆ្លង ​និង​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​ និងសង្គម ​របស់​ប្រទេស​ចិន​។  ក្នុង​រយៈពេល ​១៩  ថ្ងៃកន្លងមក​នេះ 

អ្នកធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់ប្រទេសចិន  ​​បាន​បើក​កិច្ចប្រជុំ​ចំនួន​៣ លើក​ជាបន្ទាប់​ ​ដែលបាន​បង្ហាញ​សញ្ញា​​សំខាន់ៗ​​ចំនួន ២ ពោលគឺ  ៖  ​​ទីមួយ  ​ស្ថានភាព​នៃ ​ជំងឺឆ្លង​ មានភាពប្រែប្រួល​ជា​វិជ្ជមាន​  ​។ នេះបាន​បញ្ជាក់​ថា​​ ​វិធានការ​​បង្កា​និង​គ្រប់គ្រង​ការរីករាលដាលនៃ​ជំងឺ​ ដែល​ប្រទេស​ចិន ​បាន​អនុវត្ត​កន្លងមកនេះ ​គឺ​ចំ​គោលដៅ​​យ៉ាង​ល្អ​និង​ត្រឹមត្រូវ​​។  ​ទីពីរ ​​ប្រទេសចិន​​ នឹង​​សម្រប​សម្រួល​ឱ្យ​បាន​ល្អ ​ទាំង​ការងារស្តីពីការ​បង្កា​និង​គ្រប់គ្រង​ជំងឺ  ​ជាមួយនឹង​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​និង​សង្គម​របស់​ខ្លួន  ​​ដើម្បី​​​​ខិតខំ​​កាត់បន្ថយ​​ឥទ្ធិពល   ដែល​បណ្តាល​មកពី​​ជំងឺ​ឆ្លង​ ឱ្យដល់​កម្រិតអប្បបរមា​  ​ដើម្បី​សម្រេចឱ្យបាននូវ​​​​​គោលដៅ​អភវិឌ្ឍន៍ ​គ្រប់​វិស័យ​​ឆ្នាំ​២០២០នេះ​របស់​ខ្លួន។

      ​​ប្រទេស​ចិន ​នឹង​​សម្រេច​ការ​កសាង​សង្គម​ដែល​ប្រជាជនមាន​ជីវភាពរស់នៅ​ធូរធារបង្គួរ​ ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ឆ្នាំ​នេះ ​ ។ទោះបី​ជួប នឹងបញ្ហាលំបាក​នៃ​ការផ្ទុះ​ជំងឺ​ឆ្លង​ក៏​ដោយ  ​ក៍ ​ប្រជាជន​ចិន​ ​មិន​​ភ័យខ្លាច ​​បញ្ហា​និងការ​លំបាកវេទនាឡើយ។ បន្ថែមពីនេះទៀត  ​ប្រជាជនចិន ​នឹង​​យកឈ្នះ​ទាំង​ស្រុង​​ក្នុង​ការទប់ស្កាត់​ជំងឺឆ្លង ​ហើយ​ចិន​នឹង​ខិតខំ​សម្រេច​បាននូវគោលដៅ​អភិវឌ្ឍន៍​របស់​ខ្លួន ​តាម​ការកំណត់​៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស