李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកភូទីន ប្រធានាធិបតីរុស្ស៊ីថ្លែងថា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ី គួរតែធ្វើឡើងតាមរយៈការបោះឆ្នោតសកល ទើបអាចចូលជាធរមាន

2020-02-14 15:55:13 cri

   កាលពី​ថ្ងៃទី១៣ខែកុម្ភៈ លោកភូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ី គួរតែធ្វើឡើង តាមការបោះឆ្នោតសកល ទើបអាចចូលជាធរមាន ។

   ថ្ងៃដដែល លោកភូទីនបានថ្លែង នៅពេលជួបសន្ទនាជាមួយសមាជិកក្រុមការងារ ធ្វើ     សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ីថា រដ្ឋធម្មនុញ្ញជាច្បាប់មូលដ្ឋានជាតិ ខ្លឹមសារនិងរបៀបរៀបរយនៅពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គ្រាន់តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ សំខាន់បំផុតគឺ  ប្រជាជនរុស្ស៊ី ត្រូវធ្វើការបោះឆ្នោតសកលថាយល់ព្រមធ្វើ     សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឬអត់ ? ហើយធ្វើ     សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវចូលជាធរមាន នៅពេលណាទទួលបានការឯកភាពពីសំណាក់ប្រជាជនរុស្ស៊ី បើពុំនោះសោធ មិនអាចចូលជាធរមានបានឡើយ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស