孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីដ៏ធ្ងន់ធ្ងរនៃក្រុងវូហានបានសម្រាកការព្យាបាលជំងឺទាំងអស់ក្នុងមន្ទីរពេទ្យ

2020-02-12 14:45:54 cri

    យប់​ថ្ងៃទី១១​ខែកុម្ភៈ​ អ្នកសារព័ត៌មាន​បាន​ដំណឹង​ពីទីបញ្ជា​ការងារ​បង្ការនិង​គ្រប់គ្រង​ជំងឺ​រលាក​សួតបង្ក​ដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មីនៃក្រុង​វូហាន​ឱ្យដឹងថា ​គិតត្រឹម​វេលា​ថ្ងៃត្រង់​កាលពី​ថ្ងៃទី១០​ខែកុម្ភៈ ​អ្នក​ឆ្លងជំងឺ​រលាក​សួតបង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី​ដ៏ធ្ងន់ធ្ងរ​ចំនួន​១៤៩៩នាក់​នៃក្រុង​វូហាន​បានចូល​សម្រាក​ព្យាបាល​ជំងឺ​ទាំងអស់​ក្នុង​មន្ទីរពេទ្យ ។

    បច្ចុប្បន្ននេះ​ គ្រែនៃ​អង្គភាព​ព្យាបាល​ជំងឺពិសេស​នៃក្រុង​វូហាន​ទាំងអស់​គឺមាន​ចំនួនជាង​៩៥០០ ​ហើយ​មន្ទីរពេទ្យ ​HuoShenShan ​និង​មន្ទីរពេទ្យ ​LeiShenShan ​មានគ្រែ​សរុប​ចំនួន​២៦០០ ​។ គ្រែទាំងនេះ​គឺប្រើប្រាស់​សម្រាប់​អ្នកជំងឺ​ធ្ងន់ធ្ងរនិង​ធ្ងន់ធ្ងរ​ដែល​ប្រឈម​ដល់​បាត់បង់​អាយុជីវិត ។​ ដើម្បី​ចាត់ចែង​អ្នកជំងឺ​ធ្ងន់ធ្ងរ​ឱ្យបានល្អ ​នៅលើ​មូលដ្ឋាន​ដែលមាន​មន្ទីរពេទ្យ​ពិសេស​ចំនួន២៨​ ក្រុងវូហាន​នឹងបន្ត​បន្ថែម​មន្ទីរពេទ្យ​ពិសេស​ជាបន្ត​បន្ទាប់​ទៀត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស