马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ចុះត្រួតពិនិត្យ និងណែនាំការងារបង្ការនិងគ្រប់គ្រងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី នៅក្រុងប៉េកាំង

2020-02-11 15:36:36 cri

图片默认标题_fororder_习大大

    កាលពី​ថ្ងៃ​ទី​១០ខែ​កុម្ភៈអំឡុងចុះត្រួតពិនិត្យ ​និង​ណែនាំ​ការងារ​បង្ការ​និងគ្រប់គ្រង​ជំងឺរលាកសួត​បង្កដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​ នៅក្រុង​ប៉េកាំង 

    ​លោក​ស៊ីជីនភីង​ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ​ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាននៃ​គណៈកម្មាធិការ​យោធាមជ្ឈិម​ចិន​បាន​គូសបញ្ជាក់ថា​ ​ពេល​បច្ចុប្បន្ននេះ ​សភាពការណ៍នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ នៅ​តែ​មាន​ភាព​តានតឹង​ដដែល ​តម្រូវ​ឱ្យ​គ្រប់​រដ្ឋបាល​និង​គ្រប់​គណៈកម្មាធិការ​បក្ស​កុម្មុយនិស្តចិន ​ត្រូវ​តែ​អនុវត្ត​តាម​សេចក្តី​សម្រេច​ចិត្ត​និង​ការ​ចាត់ចែង​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ ស្តីពី​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​យ៉ាង​ដាច់ខាត ​។ ធ្វើការទប់ស្កាត់​នូវ​ការ​រាត​ត្បាត​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មីយ៉ាង​ដាច់​ខាត ​និង​យកជ័យ​ជម្នះ​លើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ជាដាច់​ខាត។​

图片默认标题_fororder_xidada

    លោក​ស៊ីជីនភីង​បាន​ចង្អុល​បង្ហាញ​ថា​ ​ខេត្ត​HuBeiនិង​ទី​ក្រុង​WuHanជា​តំបន់​សំខាន់​បំផុត​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ​ព្រមទាំងជា​កន្លែង​គន្លឹះ​ ដើម្បីយកជ័យ​ជម្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​បង្ការ​និង​គ្រប់គ្រង​ជំងឺរលាក​សួត​ប្រភេទ​ថ្មី​នេះ​។

图片默认标题_fororder_xi

    បើ​យក​ជ័យជម្នះ​នៅ​ក្រុង​WuHan ​បាន នោះខេត្ត​HuBei ក៍អាច​យក​ជ័យ​ជម្នះ​បានដែរ ហើយ​ប្រទេស​ជាតិទាំង​មូល​ ក៍អាច​ទទួលជ័យ​ជម្នះ​ទាំង​ស្រុងផងដែរ​។ពេល​បច្ចុប្បន្ន​នេះ ​សភាពការណ៍នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ​នៅ​តែ​មាន​ភាព​តានតឹង​ដដែល ​ត្រូវ​តែ​ចាត់​វិធានការ​កាន់តែ​ខ្លាំង​ ដោយ​មិន​ស្ទាក់ស្ទើរ​ ដើម្បី​ទប់ស្កាត់​នូវ​ការ​រាត​ត្បាត​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មីយ៉ាង​ដាច់​ខាត ។ បំផុស​ឱ្យ​ប្រជាជន​ចូលរួម​និង​ពឹង​ផ្អែក​លើ​ប្រជាជន ដើម្បី​យកជ័យ​ជម្នះ​លើ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ជាដាច់​ខាត៕

អ្នកបកប្រែ:马小青
ប្លុកពិសេស