孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីផ្សារសម្រាប់ផ្គត់ផ្គង់ទំនិញប្រើប្រាស់ចាំបាច់ក្នុងជីវភាពរស់នៅនិងឃ្លាំងបម្រុងនៃខេត្តHuBei មានស្ថិរភាពនិងគ្រប់គ្រាន់

2020-02-10 15:46:28 cri

    កាលពី​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ ក្នុង​សន្និសីទ​ព័ត៌មាន​ដែល​សហការរៀបចំ​ដោយ ​យន្តការបង្ការ​និង​គ្រប់​គ្រងជំងឺឆ្លងនៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន ​អ្នក​ទទួល​ខុសត្រូវផ្នែក​មាន​ពាក់​ព័ន្ធ​នៃ​ក្រសួង​ពាណិ​ជ្ជ​កម្មចិនបាន​ថ្លែងថា ​​ទីផ្សារសម្រាប់ផ្គត់ផ្គង់ទំនិញប្រើប្រាស់​ចាំបាច់​ក្នុងជីវភាព​រស់នៅនិង​ឃ្លាំងបម្រុង​នៃ​ខេត្ត​HuBei ​បានដំណើរការ​យ៉ាង​រលូន ​មានស្ថិរភាព​និង​គ្រប់គ្រាន់ ។ ​ចំណែក​តម្លៃបាន​ធ្លាក់​ចុះមកវិញ​ផងដែរ។

    ​រដ្ឋបាល​ទីក្រុង ​WuHan ​កំពុងជំរុញ​ស្តារអាជីវកម្មឡើងវិញជាបន្ត​បន្ទាប់​ដូចជា ​ទីផ្សារ​កសិផល​និង​គ្រឿងឧបភោគ​បរិភោគ​បន្ទាប់បន្សំ។

    តាម​សេចក្តីរាយការណ៍​បាន​ឱ្យដឹងថា ​​​គិតត្រឹម​ថ្ងៃ​ទី៨​ខែ​កុម្ភៈ ​ផ្សារដែល​ដំណើរការ​អាជីវកម្ម​នៅ​តាម​ផ្លូវ​ចំនួន​១៤បាន​ដំណើរ​អាជីវកម្ម​របស់ខ្លួន​រួចមក​ហើយ។

    គួររម្លឹកថា ​នា​ពេល​បច្ចុប្បន្ន​នេះ ​នៅ​ទូទាំងពិភពលោក ​ការផ្គត់ផ្គង់​នូវទំនិញ​សម្រាប់​ប្រើប្រាស់​ចាំបាច់​ក្នុងជីវភាព​រស់នៅ​នៅលើទីផ្សារគឺ​គ្រប់គ្រាន់ជា​ទូទៅ ​សម្រាប់​ទី​ផ្សារ​ការ​ប្រើប្រាស់​ដ៏​ចាំបាច់​ក្នុង​ជីវភាព​រស់​នៅមាន​គ្រប់គ្រាន់ជា​ទូទៅ ​មាន​ច្រើន​ប្រភេទ ​តម្លៃមាន​ស្ថិរភាព៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស