徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ទីរពេទ្យបណ្តោះអាសន្ននៃក្រុងវូហានចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺជាលើកដំបូង

2020-02-06 14:24:02 cri

   

图片默认标题_fororder_webwxgetmsgimg (6)

图片默认标题_fororder_webwxgetmsgimg (5)

    វេលាម៉ោង ២១ យប់​ថ្ងៃទី ៥ ខែកុម្ភៈ មន្ទីរពេទ្យ​បណ្តោះអាសន្ន​ដែលយកសាលពិព័រណ៍​អន្តរជាតិ​ក្រុងវូហាន​ដើម្បីផ្លាស់ប្តូរធ្វើជាមន្ទីរពេទ្យបណ្តោះអាសន្នបាន​ចាប់ផ្តើម​ទទួល​ព្យាបាលនូវ​អ្នកជំងឺ​រលាកសួត​បង្កដោយ​វីរុសកូរ៉ូណា​ប្រភេទថ្មី​កម្រិតស្រាល​ប្រហែល ២០០ នាក់​ជាផ្លូវការ​។ នាយប់​ថ្ងៃដដែល មន្ទីពេទ្យ​បណ្តោះអាសន្នចំនួនពីរទៀត ​ដែលយក​កីឡដ្ឋាន​ហុងសាន​និង​សាលពិព័រណ៍​វូហាន ដើម្បីផ្លាស់ប្តូរធ្វើជាមន្ទីរពេទ្យ​ក៏ចាប់ផ្តើម​ដំណើរការ​ជាផ្លូវការដែរ។

    មន្ទីរពេទ្យ​បណ្តោះអាសន្ន​ទាំងបីនេះ​មានគ្រែសរុបជាង ៤៤០០ ។ សូមបញ្ជាក់ថា កាលពីយប់​ថ្ងៃទី ៣ ខែកុម្ភៈ ទីក្រុងវូហាន​បានចាប់ផ្តើមជ្រើសរើសយក​ទីតាំងចំនួន ១៣ កន្លែង ដើម្បីផ្លាស់ប្តូរធ្វើជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន ។ មន្ទីរពេទ្យ​បណ្តោះអាសន្ន​ទាំងនេះគឺជា​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ម្យ៉ាង ដែលមានតួនាទី​សង្គ្រោះបន្ទាន់ វះកាត់​និង​វិនិច្ឆ័យរោគសញ្ញា​ជាដើម ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស