魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា

2020-02-06 15:23:50 cri

图片默认标题_fororder_习近平会见洪森

    កាលពី​ថ្ងៃទី ​៥ ​ខែកុម្ភៈ ​លោក ​ស៊ី ​ជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមានសភា​ប្រជាជនចិន​នៅ​ក្រុងប៉េកាំង។​លោក ​ស៊ី ​ជីនភីង ​បាន​ថែ្លងថា ​ប្រទេសចិន​មាន​ជំនឿចិត្ត​និង​សមត្ថភាព​ក្នុង​ការ​យក​ជ័យ​ជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី។​សម្តេច ​ហ៊ុនសែន ​បាន​ថែ្លងថា ​ការ​សម្រេចចិត្ត​យ៉ាងលឿន​ដើម្បី​ធ្វើដំណើរ​មក​កាន់​ប្រទេស​ចិន​ក្នុង​ពេលវេលា​ពិសេស​នេះ ​គឺ ​ដើម្បី​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺនេះ។​

    ថ្លែងក្នុង​កិច្ចជំនួប ​លោក ​ស៊ី ​ជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​គណបក្ស​និង​រដ្ឋាភិបាលចិន​បាន​ចាត់​វិធានការ​បង្ការ​និង​គ្រប់គ្រង​យ៉ាង​ម៉ឺងម៉ាត់​និង​តឹងរឹង​បំផុត​ប្រកប​ដោយ​ទំនួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រជាជនចិន​និង​សហគមន៍​អន្តរជាតិ។​នា​ពេល​បច្ចុប្បន្ន​នេះ ​ការងារ​បង្ការ​និង​គ្រប់​គ្រង​កំពុង​ទទួល​បាន​លទ្ធផល​វិជ្ជមាន។​ប្រទេសចិន​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​បណ្តាប្រទេស​នានា ​រួមទាំង​កម្ពុជា​ដោយ​ប្រកាន់​ខ្ជាប់​នូវ​អាកប្បាកិរិយា​បើកទូលាយ​និង​តម្លាភាព​ដើម្បី​រួមគ្នា​ទប់ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធភាពចំពោះ​ការ​រីករាលដាល​នៃ​ជំងឺនេះ​ព្រម​ទាំង​ធានារក្សា​នូវ​សន្តិសុខ​និង​សុខភាព​សាធារណៈ​ទាំង​ក្នុងតំបន់​និង​ពិភពលោក​ទាំង​មូល​។​ប្រទេសចិន​នឹង​គាំពារ​សុខភាព​និង​ការ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ប្រទេស​ចិន​ ក្នុង​នោះ ​រួមមាន​និស្សិត​កម្ពុជា ​ឱ្យ​ដូចជា​គាំពារ​សុខភាព​របស់​ប្រជាជនចិន​ផងដែរ។​

    ជាការ​ឆ្លើយតប ​សម្តេច ​ហ៊ុនសែន ​បាន​ថែ្លងថា ​ក្នុងគ្រា​ដែល​ប្រទេសចិន​ស្ថិត​នៅ​ស្ថានភាព​លំបាក ​ប្រជាជនកម្ពុជា​នឹង​ឈរ​យ៉ាង​មុត​មាំ​ជាមួយ​ប្រជាជនចិន ​ហើយ​ពិត​ជា​"មិត្ត​ដែក​ថែប"។​កម្ពុជា​សូម​ថ្លែង​អំណរគុណ​ដល់​ប្រទេសចិន​ចំពោះ​ការ​ផ្តល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ធានា​សម្រាប់​ការរស់នៅ​និង​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅក្នុង​ប្រទេស​ចិន។​កម្ពុជា​នឹង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរ​ជាប្រក្រតី​ជាមួយ​ប្រទេសចិន ​ហើយ​ប្តេជ្ញា​​រួមសហការ​ជាមួយ​ប្រទេសចិន​ដើម្បី​កសាង​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ​សម្រាប់​កម្ពុជា​និង​ប្រទេសចិន៕​

图片默认标题_fororder_习近平会见洪森2

 

អ្នកបកប្រែ:魏伟

ពិភាក្សា()