邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសចិនបង្កើនល្បឿនផលិតកម្ម ដើម្បីធានាការផ្គត់ផ្គង់បរិក្ខាសម្ភារៈសំខាន់ៗក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺ

2020-02-01 14:54:18 cri

       ខុទ្ទកាល័យ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​​បាន​ចេញ​​​សេចក្តីជូនដំណឹង​បន្ទាន់​មួយ​កាលពី​ពេល​កន្លងទៅនេះ ​ដោយ​បញ្ជា​ឱ្យ​រដ្ឋបាល​គ្រប់ខេត្តនិងតំបន់​​យកចិត្ត​ទុកដាក់​​បំពេញ​ភារកិច្ច​​ ចាត់ចែង​ឱ្យ​​បណ្តា​សហគ្រាស​​ក្នុង​តំបន់​​ផលិត​នូវ​​សម្ភារៈ​ដើម្បី​​​បង្ការ​និង​ទប់ស្កាត់​​​ការរីករាលដាល​នៃ​ជំងឺ​​រលាក​សួត​បង្ក​ដោយ​រីរុស​កូរ៉ូណា​ថ្មី​​ ពោលគឺ​​​ចាប់ផ្តើម​ធ្វើការ​ឡើងវិញ​​ភ្លាម​  ដើម្បី​​ផលិត​​​សម្លៀកបំពាក់​ការពារ​ផ្នែក​វេជ្ជសាស្ត្រ  ​​ម៉ាស​គំរូ​ N95 ​   ​វ៉ែនតា​កាពារ​ផ្នែក​វេជ្ជសាស្ត្រ  ​ឱសថ​មាន​ពាក់ព័ន្ធ​ជាដើម​។​  ​អ្នក​ការសែត​​ទទួលបាន​ដំណឹង​ពី​សហគ្រាស​​ជា​ច្រើន​ថា  ​បច្ចុប្បន្ន​នេះ ​បណ្តា​សហគ្រាស​មាន​ពាក់ព័ន្ធ​កំពុង​ពុះពារ​លំបាក​ ខិតខំ​ធ្វើការ​ផលិត​​ ដើម្បី​​​ធានា​ជាក់លាក់​ដល់​ការផ្គត់ផ្គង់​សម្ភារៈ​សំខាន់ៗ​​ក្នុង​ការបង្ការ​និងទប់ស្កាត់​​ការរីករាលដាល​នៃ​ជំងឺ។

      អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មានវិទ្យា​ចិន​បាន​ថ្លែងថា  ​នៅចំពោះមុខ​ឧបសគ្គ​  ​អ្នកទាំងអស់​គួរ​​ប្រមូល​គ្នា​ជា​ថ្លង​មួយ​  ​ពិបាក​វេទនា​យ៉ាង​ណា​ក្តី ​ក៏​ត្រូវ​ផ្តល់​​​សម្ភារៈ​បង្ការ​ការពារ​ដល់​បណ្តា​ក្រុម​អ្នក​វេជ្ជសាស្ត្រ​។ ​យើង​ត្រូវ​សហការគ្នា​ ​ដើម្បី​ធានារ៉ាប់រង​​នូវការ​ផ្គត់ផ្គង់​​បរិក្ខា​និង​សម្ភារៈ​ផ្នែក​វេជ្ជសាស្ត្រ​សម្រាប់​តំបន់​សំខាន់ៗ៕

图片默认标题_fororder_wKgACl4zzl2AUiZuAAAAAAAAAAA378.1000x658.750x494

图片默认标题_fororder_企业口罩开工1

图片默认标题_fororder_企业口罩开工2

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស