魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកLi Keqiang នាយករដ្ឋមន្ត្រីចិនបានគូសបញ្ជាក់ថា ត្រូវពឹងផ្អែកលើចំណេះដឹងនៃក្រុមអ្នកជំនាញការផ្នែកវេជ្ជសាស្ត្រ សុខាភិបាល និងបច្ចេកវិទ្យា រួមគ្នាធ្វើការស្រាវជ្រាវនិងពិភាក្សា ដើម្បីយកជ័យជម្នះក្នុងសង្គ្រាមបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺរលាកសួតប្រភេទថ្មីបង្កដោយវីរុសកូរ៉ូណា

2020-01-31 15:38:31 cri

      ​លោក លី ខឹឈាំង ​នាយករដ្ឋមន្ត្រី​ចិន ​និងជា​ប្រធាន​ក្រុម​ការងារ​ដឹកនាំ​កិច្ចការងារ​ទប់ទល់​នឹង​​ការ​រាត​ត្បាត​នៃ​​ជំងឺ​​រលាក​សួត​​ប្រភេទ​ថ្មី​​បង្ក​​ដោយ​​វីរុស​​កូរ៉ូណា​​​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​​ ​បាន​ទៅដល់​​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ជាតិ​ចិន​កាលពី​ថ្ងៃទី ៣០​ ខែមករា  ​ដើម្បី​​ត្រួតពិនិត្យ​​ពី​ស្ថានភាព​នៃ​ការ​ស្រាវជ្រាវ​​វេជ្ជសាស្ត្រ​​លើ​ការ​បង្ការ​​និង​​គ្រប់គ្រង​​ការ​រាត​ត្បាត​នៃ​​ជំងឺ​   ព្រមទាំង​ស្តាប់​ការរាយការណ៍​និង​ប្រមូល​មតិយោបល់​និង​សេចក្តីស្នើ​អំពី​ការងារ​​បង្ការ​​និង​គ្រប់គ្រង​ជំងឺ​ពី​​បណ្តា​អ្នកជំនាញការ​និង​ក្រុម​វេជ្ជសាស្ត្រ​​។

      លោក លី ខឺឈាំង បាន​គូសបញ្ជាក់ថា  ​ចង់​យក​ឈ្នះ​​លើ​​សង្គ្រាម​ប្រយុទ្ធប្រឆាំង​ ទប់ទល់​ និង​គ្រប់គ្រង​​ការរាត​ត្បាត​​នៃ​ជំងឺ​ ​គន្លឹះ​សំខាន់​ផ្តោត​លើ​ការលើកកម្ពស់​​ប្រសិទ្ធភាព​ការ​ព្យាបាល ​កាត់បន្ថយ​អត្រា​ស្លាប់  ​ស្វែងរក​វ៉ាក់សាំង​​និង​ឱសថ​ដែល​មាន​ប្រសិទ្ធភាព​។   ​ត្រូវ​​ប្រមូល​​កម្លាំង​មុតមាំ​ឈានមុខ​  ​ស្រាវជ្រាវ​យ៉ាង​ស៊ីជ្រៅ​នៃ​ការធ្វើរោគវិនិច្ឆ័យ​ ​ការព្យាបាល​អ្នក​ជំងឺ​ជាដើម​ ។ ​បូកសរុប​​​បទពិសោធ​សង្គ្រោះ​និង​ព្យាបាល​ដោយ​ជោគជ័យ​ជាបន្ទាន់​  ​សម្រប​សម្រួល​​គម្រោង​ព្យាបាល​ជា​បន្តបន្ទាប់​ ហើយ​ចែករំលែក​ឱ្យ​ទាន់ពេលវេលា   ​ត្រូវ​បង្កើន​​ការណែនាំ​ផ្នែក​សង្គ្រោះ​និង​ព្យាបាល​  ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​​​​ប្រសិទ្ធភាព​សង្គ្រោះ​និង​ព្យាបាល​ករណី​ធ្ងន់ធ្ងរ​​   យក​ឈ្នះ​លើ​​ជំងឺ​ដោយ​​ផ្អែក​​លើ​​​បច្ចេកវិទ្យា ​។​

      លោក​បាន​ស្នើ​​ថា  ​ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​នៃ​មជ្ឈឹម​បក្សកុម្មុយនិស្ត​ចិន​ ដែល​ចាត់ទុក​លោក ស៊ី ជីនភីង ​ជា​ស្នូល​  ​យើង​គួរ​ពង្រឹង​​ទំនុក​ចិត្ត​​​ ​រួមសុខទួមទុក្ខ​គ្នា  ​​​បង្ការ​និង​ព្យាបាល​​ជំងឺ​ដោយបច្ចេកវិទ្យា​​   ​​យក​​ជ័យជម្នះ​លើ​​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​ ​បង្ការ​ និង​​​គ្រប់គ្រង​​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​​បង្ក​​ដោយ​វីរុស​កូរ៉ូណា​​ដោយ​​​ម៉ឺងម៉ាត់​៕​​​

អ្នកបកប្រែ:魏伟
ប្លុកពិសេស