孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ការកំណត់អត្តសញ្ញាណថ្មីថ្មីបំផុតនៃអង្គការសុខភាពពិភពលោកគឺមិនមែនគ្មានទំនុកចិត្តលើប្រទេសចិននោះទេ

2020-01-31 17:54:05 cri

    យប់ថ្ងៃទី៣០​ខែមករា​តាមម៉ោង​តំបន់ ​លោក ​Tedros ​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​​ចាត់ទុក​ការរាតត្បាត​នៃ​ជំងឺឆ្លង​រលាក​សួត​​​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី​បង្កជា​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​​​ដែល​​អន្តរជាតិ​ព្រួយបារម្ភ​ ។ ​ព្រមពេល​ជាមួយ​គ្នានេះ ​លោកបាន​គូសបញ្ជាក់ថា ​សេចក្តី​សម្រេចចិត្តនេះ​មិនមែន​ជា​ការបោះឆ្នោត​មិនផ្តល់​សេចក្តី​ទុកចិត្ត​លើ​ប្រទេសចិន​នោះទេ ​។ ​ផ្ទុយទៅវិញ​ អង្គការ​សុខភាព​ពិភពលោក​នៅតែ​មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ចិនក្នុង​ការគ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺឆ្លងនេះ​​ ​ហើយមិន​ស្នើនិង​ប្រឆាំង​នឹង​ការ​ហាមឃាត់​ការធ្វើដំណើរ​ឬការធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិនឡើយ ។

នេះគឺជា​កំណត់​អត្តសញ្ញាណ​ថ្មីបំផុតនៃ​អង្គការ​សុខភាព​ពិភពលោក​ដោយ​ផ្នែក​លើ​ការរាតត្បាត​នៃ​​​ជំងឺ​នា​ពេល​បច្ចុប្បន្ននេះ​ ហើយក៏ជា​ទង្វើធម្មតា​នោះទេ​ ។ ​តាម​បទប្បញ្ញត្តិ​សុខភាព​អន្តរជាតិ​ឆ្នាំ២០០៥​បាន​ឱ្យដឹងថា​ កាលណា​ការរាតត្បាត​នៃ​ជំងឺឆ្លង​បំពេញ​គ្រប់គ្រាន់​​តាម​លក្ខខណ្ឌ​ដែលបាន​កំណត់ ​នោះ ​អគ្គនាយកនៃ​អង្គការ​សុខភាព​ពិភពលោក​មានសិទ្ធិ​សន្មត់ថា​ ការរាតត្បាត​នៃ​ជំងឺនេះ​បង្កជា​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​​​ដែល​​អន្តរជាតិ​ព្រួយបារម្ភ​​ ដើម្បី​ប្រមូល​កម្លាំង​ទូទាំង​ពិភពលោក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នេះ ។

    នាពេល​បច្ចុប្បន្ននេះ ​ជំងឺ​រលាកសួត​បង្កដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី​មាន​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់រហ័ស​និង​មាន​រយៈកាល​សំងំ​ក្នុង​ខ្លួន​។​ចំនួន​អ្នកឆ្លងជំងឺ​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ក្នុង​ប្រទេសចិន​នៅតែ​កើនឡើង ​ហើយ​ចំនួន ​៩៨ ​ករណី​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នៅក្នុង​បណ្តាប្រទេស ​ចំនួន ​១៨ ​ក្រៅពី​ប្រទេសចិន។​ក្នុង​កាលៈ​ទេសៈ​បែបនេះ ​ការ​កំណត់​អត្តសញ្ញាណ​ចុងក្រោយ​បំផុត​របស់​អង្គការ​សុខភាព​ពិភពលោក​លើ​ការ​រាត​ត្បាត​នៃ​ជំងឺ​នឹង​អំណោយផល​ដល់​ការ​ប្រមូលផ្តុំ​នូវ​ធនធាន​អន្តរជាតិ​បន្ថែមទៀត​ដើម្បី​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​នេះ​ព្រមទាំង​អំណោយផល​ដល់​ការ​ផ្តល់​នូវ​ជំនួយ​អន្តរជាតិ​ចាំបាច់​ដល់​បណ្តា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ​និង​សមត្ថភាព​សុខាភិបាល​សាធារណៈ​មិន​គ្រប់គ្រាន់​ដើម្បី​ចៀសវាង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ​ពាស​ពេញ​ទូទាំង​ពិភពលោក​។​ដូច​កាសែត ​<La ​Tercera> ​ដែលជា​ប្រព័ន្ធ​សារព័ត៌មាន​ដ៏​សំខាន់​របស់​ប្រទេស​ស៊ីលី​បាន​ចង្អុលបង្ហាញ​ថា ​ការ​កំណត់​អត្តសញ្ញាណ​របស់​អង្គការ​សុខភាព​ពិភពលោក​មិន​មែន​បង្ហាញ​ការសង្ស័យ​អំពី​សមត្ថភាព​របស់​ចិន​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​នោះទេ ​ប៉ុន្តែ​ជា​ការ​ព្រមាន​ជាសកល​អំពី​ការ​រាតត្បាត​នៃ​ជំងឺ​ដែល​អាច​មានលទ្ធភាព​រីក​រាល​ដាល​ទូទាំង​ពិភពលោក។​ក្នុង​នាម​ជា​ប្រទេសធំ​ដែល​មាន​ទំនួលខុសត្រូវ ​ប្រទេសចិន​យល់​ស្រប​ចំពោះ​ការ​កំណត់​អត្តសញ្ញាណ​របស់​អង្គការ​សុខភាព​ពិភពលោក។

    ប្រការ​ដែល​គួរឱ្យ​ចាប់អារម្មណ៍គឺ នៅពេល​ប្រកាសពី​ការកំណត់​អត្តសញ្ញាណថ្មី លោក​Tedros Adhanom Ghebreyesus បាន​ផ្តល់​អនុសាសន៍​ចំនួន ៧ រួមមាន គ្មានហេតុផល​ចាត់វិធានការ​អន្តរាគមន៍​ដែល​មិនចាំបាច់​ចំពោះ​ការធ្វើ​ទេសចរណ៍​អន្តរជាតិ​និង​ពាណិជ្ជកម្ម​អន្តរជាតិ ចាំបាច់​ត្រូវតែ​គាំទ្រ​ដល់​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ ពន្លឿន​ការសិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​ជាដើម ។ ការសម្តែងនូវ​អាកប្បកិរិយានេះ​គឺឈរលើ​ការទទួលស្គាល់​កម្រិតខ្ពស់​ចំពោះការងារ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​រលាកសួត​ប្រភេទថ្មី​នៃប្រទេសចិន​និង​ការវាយតម្លៃ​ដោយមធ្យ័ត​ចំពោះ​ឥទ្ធិពល​ដែលវាមាន​ប្រយោជន៍​ជួយ​កាត់បន្ថយនូវ​អារម្មណ៍​មិនសម​ហេតុផល​ស្វះវិចារណញ្ញាណ​នៃសហគមន៍អន្តរជាតិ ចៀសវាង​ប្រទេស​និង​តំបន់​មានពាក់ព័ន្ធ​ប្រើ​អំពើជ្រុល​ចំពោះ​ប្រទេសចិន ដែលជា​លទ្ធផល​នឹង​ប៉ះពាល់ដល់​ពាណិជ្ជកម្ម​ពិភពលោក ។

គួររំលឹកថា ពិតមែនតែ​អង្គការ​សុខភាព​ពិភពលោក​បានកំណត់​អត្តសញ្ញាណថ្មី​ចំពោះ​សភាពការណ៍​រាតត្បាត​នៃជំងឺ​រលាកសួត​បង្កដោយ​វីរុស​កូរ៉ូណា​ប្រភេទថ្មី ប៉ុន្តែ​វាមិនមាន​ន័យថា​ប្រទេសចិន​ជា​ប្រទេស​រាតត្បាត​នោះទេ ។ ពីព្រោះ​អនុលោមតាម​ការកំណត់​នៃអង្គការនេះ កាលបរិច្ឆេទ​សម្រាប់​ការដាក់​បញ្ចូលក្នុង​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ដែល​ផ្ទៃអន្តរជាតិ​ព្រួយបារម្ភ​គឺ ៣ ខែ ។ នៅពេល​ការងារ​បង្ការ​និងគ្រប់គ្រង​នៃប្រទេសចិន​វិវឌ្ឍទៅមុខ​គួរឱ្យ​កត់សម្គាល់ ការបញ្ជាក់នេះ​មានលទ្ធភាព​ត្រូវ​លុបចោល​នៅពេល​ណាមួយ ។

    យើងអាចឃើញ​ថា ​បន្ទាប់ពី​ផ្ទុះអាការរោគលើក​នេះ ​រដ្ឋាភិបាល​ចិន​បាន​ចាត់វិធានការ​គ្រប់គ្រង​និង​ការពារ​ដ៏​គ្រប់ជ្រុងជ្រោយនិង​ម៉ឺងម៉ាត់បំផុត ​ក្នុងនោះ​មាន​វិធានការ​ជាច្រើន​បាន​លើស​ពី​តម្រូវការ​នៃ​បទប្បញ្ញត្តិ​អនាម័យអន្តរជាតិ​យ៉ាង​ច្រើន។ព្រមពេល​ជា​មួយ​គ្នា ​ប្រទេស​ចិនបាន​រាយការណ៍នូវព័ត៌មាននិងរំលែកនូវលំដាប់ហ្សែននៃវីរុសនេះ​បាន​ទាន់ពេល​វេលា​ជា​មួយ​គ្រប់ភាគីមាន​ពាក់ព័ន្ធ​ដោយ​កាន់​អាកប្បកិរិយា​តម្លាភាព​ ​បើក​ទូលាយ​និង​ទំនួលខុសត្រូវ ​ដោយបាន​ទទួលការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ពី​សហគមន៍​អន្តរជាតិ។​មេ​ដឹកនាំ​នៃ​ប្រទេសនានា​និង​អ្នក​ទទួល​ខុសត្រូវនៃ​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ក៏បាន​សម្តែង​ការ​កោតសរសើរ​កម្រិតខ្ពស់​ដោយឡែក​ពី​គ្នា​ទៅ​លើ​ការ​ខិតខំប្រឹងប្រែង​យ៉ាង​ពេញ​ទំហឹង​និង​សមិទ្ធផល​ដែល​ប្រទេស​ចិនទទួល​បាន​ក្នុង​ការ​គ្រប់គ្រង​និង​ការពារជំងឺ​រាតត្បាតនេះ។

    ក្នុង​សកលភាវូបនីយកម្មនា​ពេល​បច្ចុប្បន្ន​នេះ​ ហេតុការណ៍​សន្តិសុខ​សុខភាព​សាសាធារណៈដ៏​សំខាន់គ្មាន​ព្រំដែន​ទេ។​ប្រឈមមុខនឹង​ហានិភ័យ​នៃ​ការ​ផ្សព្វផ្សាយ​និង​រាតត្បាត​ពី​ជំងឺ​រលាក​សួត​បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី​ ​សហគមន៍អន្តរជាតិ​ត្រូវ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ ​ពួតដៃពុះពារ​ឧបសគ្គ។​ប្រទេស​ចិន​នឹង​បន្ត​កាន់​អាកប្បកិរិយា​តម្លាភាព​ ​បើក​ទូលាយ​និង​ទំនួលខុសត្រូវ  ​ក៏​ដូច​ជា​បន្តបង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​អង្គការ​សុខភាព​ពិភពលោក​និង​គ្រប់​ប្រទេស​នានា​ ​ប្រទេស​ចិន​មាន​សមត្ថភាព​និង​ទំនុក​ចិត្ត​ក្នុងការ​យក​ឈ្នះ​លើ​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​ការពារ​ប្រជាជន​ចិន​ក៏ដូចជា​ប្រជាជន​លើ​ពិភពលោក​ផងដែរ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()