魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការជាតិសុខាភិបាលនិងសុខភាពចិនថែ្លងថា ប្រទេសចិនមានជំនឿចិត្តនិងសមត្ថភាពក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងយកជ័យជម្នះលើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ

2020-01-31 14:37:36 cri

    នៅព្រឹក​ព្រលឹម​ថ្ងៃទី ​៣១ ​ខែមករា ​តាមម៉ោង​នៅក្នុង​ទីក្រុង​ប៉េកាំង ​លោក ​Tedros ​Adhanom ​Ghebreyesus ​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាសថា ​សភា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បង្ក​ដោយ​វីរុស​កូរ៉ូណា​បានក្លាយ​ជា​"ករណី​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ធ្វើឱ្យ​ផ្ទៃ​អន្តរជាតិ​ព្រួយប្រារម្ភ"។​លោក​បាន​សង្កត់ធ្ងន់​ថា ​មិនស្នើ​មាន​ការ​រឹត​ត្បិត​នៃ​ការ​ធ្វើដំណើរ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសចិន​នោះ​ទេ។​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​និង​សុខភាព​ចិន​បាន​ថែ្លង​កាលពី​ថៃ្ងដដែល​ថា ​រដ្ឋាភិបាល​ចិន​បាន​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការ​បង្ការ​និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​ប្រភេទថ្មី​បង្ក​ដោយ​វីរុស​កូរ៉ូណា ​ហើយ​បាន​ចាត់​វិធានការ​បង្ការ​និង​គ្រប់គ្រង​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត។​ប្រទេស​ចិន​មាន​ជំនឿចិត្ត​និង​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​និង​យក​ជ័យជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​។​

    គណៈកម្មាធិការ​ជាតិ​សុខាភិបាល​និង​សុខភាព​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃទី ​៣១ ​ខែ​មករា ​ដោយ​រំពឹងថា ​សហគមន៍អន្តរជាតិ​នឹង​មាន​ការ​យោគយល់​និង​ការ​គាំទ្រ​ដល់​ការ​ងារ​បង្ការ​និង​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺនេះ ​ហើយ​រួមសហការ​ជាមួយ​ប្រទេស​ចិន​ដោយ​អនុលោម​តាម​<បទបញ្ញត្តិ​សុខភាព​អន្តរជាតិ>​និង​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​រួមគ្នា​ធ្វើ​ឱ្យបាន​ល្អ​នូវ​ការ​ងារ​បង្ការ​និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​និង​ធានារក្សា​នូវ​សន្តិសុខ​លើ​វិស័យ​សុខាភិបាល​សាធារណៈ​សម្រាប់​តំបន់​និង​ពិភពលោក៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស