郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយអគ្គនាយកអង្គការសុខភាពពិភពលោក ដោយបានគូសបញ្ជាក់ថា ប្រទេសចិនមានជំនឿចិត្តនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកជ័យជម្នះលើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងសភាពជំងឹ

2020-01-29 14:57:52

     

图片默认标题_fororder_习近平0129

      ថ្ងៃទី ២៨ ខែ​មករា លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក Tedros អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​នៅ​ក្រុង​ប៉េកាំង ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប លោក ស៊ី ជីនភីង បាន​គូស​បញ្ជាក់​ថា ប្រទេស​ចិន​មាន​ជំនឿ​ចិត្ត​និង​មាន​សមត្ថភាពគ្រប់​គ្រាន់​ក្នុង​ការ​យក​ជ័យ​ជម្នះ​លើ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​នឹង​សភាព​ជំងឺ ។ ព្រម​ជា​មួយ​គ្នា​នេះ លោក​​បាន​លើក​ឡើង​ថា ប្រទេស​ចិន​បាន​ប្រកាស​ព័ត៌មាន​អំពី​សភាព​ជំងឺ​ទៅកាន់​​មជ្ឈដ្ឋាន​ក្រៅ​ជាប់​ជា​និច្ច​ដោយ​កាន់​អាកប្បកិរិយា​បើក​ចំហ​ មាន​តម្លាភាព​និង​មាន​ទំនួស​ខុស​ត្រូវ​ រីក​រាយ​រួម​សហការ​ជា​មួយ​អង្គការ​សុខភាព​ពិភពលោក​និង​សហគមន៍​អន្តរជាតិ រួម​គ្នាគាំពារ​ឱ្យ​បាន​ល្អ​នូវ​សន្តិសុខ​សុខាភិបាល​សាធារណៈ​ក្នុង​តំបន់​ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​ផង​ដែរ ។

      ជា​ការ​ឆ្លើយ​តប លោក Tedros បាន​ថ្លែង​ថា អង្គការ​សុខភាព​ពិភពលោក​នឹង​គាំទ្រ​យ៉ាង​មុត​មាំ​ចំពោះ​វិធានការ​របស់​ប្រទេស​ចិន​សម្រាប់​ទប់​ទល់​នឹង​សភាព​ជំងឺ រីក​រាយ​​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​ចិន ​និ​ងផ្តល់​ជំនួយ​ដ៏​ចាំបាច់​ទាំង​អស់ ។ ដោយឡែក អង្គការ​សុខភាព​ពិភពលោក​សូម​កោត​សរសើរ​ខ្ពស់​ចំពោះ​ប្រទេ​សចិន​ដែល​បាន​ដើរ​តួនាទី​ដ៏​សំខាន់​និង​បាន​រួម​វិភាគទាន​សំខាន់​ក្នុង​បុព្វហេតុ​សុខាភិបាល​ពិភពលោក​ទាំង​មូល ហើយ​រីក​រាយ​បន្ត​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ជា​យុទ្ធសាស្ត្រ​ជា​មួយ​ប្រទេស​ចិន​ជា​បន្ត​ទៀត ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស