翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ ពង្រីកឧត្តមភាពនៃប្រព័ន្ធគ្រប់គ្រងយ៉ាងពេញលេញ ដើម្បីយកជ័យជម្នះលើសង្រ្គាមបង្ការនិងគ្រប់គ្រងជំងឺរលាកសួតជាដាច់ខាត

2020-01-27 15:44:47 cri

      ថ្ងៃទី ២៦ ខែមករា ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​បាន​រៀប​ចំ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ ដើម្បី​ឧទ្ទេសនាម​ពី​ស្ថានភាព​ពាក់ព័ន្ធ​នៃ​ការងារ​បង្ការ​និងគ្រប់​គ្រង​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ។ សន្និសីទ​នេះ​បាន​សម្រេច​​ចិត្ត​ថា ​

​មជ្ឈិម​ចិន​បង្កើត​ក្រុម​ដឹក​នាំ​ការងារ​ទប់ទល់​នឹង​ជំងឺឆ្លង​​ បាន​ចាត់​បញ្ចូន​ក្រុម​ណែនាំ​ការងារ​ទៅ​កាន់​​តំបន់​ដែល​មាន​អាការ​រោគ​ធ្ងន់​ធ្ងរ​​ ដូចជា​ខេត្ត​ហ៊ូប៉ៃ​ជាដើម ។

      បច្ចុបន្បន្ន​ ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​កំពុង​ស្ថិត​ក្នុង​​ដំណាក់កាលជា​​គន្លឹះ​ ។ ជនជាតិចិន​​បាន​និង​កំពុង​ឆ្លៀត​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​ជា​ពេល​វេលា​ល្អ​ជាង​គេ​សម្រាប់​ឱ្យ​នៅ​ដោយ​ឡែក​ពី​គ្នា​ និង​រំងាប់​មេរោគ​ ដើម្បី​បង្ការដោយ​ពេញ​ទំហឹង​​កុំ​ឱ្យ​អាការរោគរីករាលដាល​ ។ប្រទេសចិន​បាន​និង​កំពុង​ពង្រីក​យ៉ាង​ពេញ​លេញ​នូវ​ឧត្តមភាព​​នៃ​ប្រព័ន្ធគ្រប់គ្រងនៃ​​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​​​​​ ​ប្រើប្រាស់​បទ​ពិសោធន៍​បង្ការ​និង​គ្រប់​គ្រង​ព្រឹត្តិការណ៍​សុខាភិបាល​សាធារណៈ​សំខាន់​ៗ​​​ដែល​បានសន្សំ​ទុក​​ក្នុង​រយៈ​ពេលជា​​ច្រើន​ឆ្នាំកន្លង​មក​ ដោយ​ពឹង​ផ្អែក​​ទៅ​លើ​​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ដែល​បាន​សាមគ្គីគ្នាជា​ធ្លុង​មួយ​ ប្រទេស​ចិនប្រាកដ​ជា​នឹង​យក​​​ជ័យ​ជម្នះ​លើ​​​សង្រ្គាម​​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​លើក​នេះ​ជា​ពុំ​ខាន​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស