郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា ប្រទេសចិននឹងបន្តជូនដំណឹងដោយទាន់ពេលវេលាអំពីសភាពជំងឺដោយកាន់អាកប្បកិរិយាមានទំនួលខុសត្រូវខ្ពស់ចំពោះសនិ្តសុខសុខាភិបាលពិភពលោកទាំងមូល

2020-01-24 14:56:27 cri

      យប់​ថ្ងៃទី ២២ ខែ​មករា តាម​ម៉ោងក្រុង​ប៉េកាំង អង្គកា​សុខភាព​ពិភពលោក​បាន​កោះ​ធ្វើ​សនិ្នសីទ​តាម​ទូរស័ព្ទ នេះ​ជា​សន្និសីទ​លើក​ដំបូង​​នៃ​គណៈកម្មាធិការ​ប្រកាស​ភាពអាសន្ន​ស្តីពី​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​វីរុសកូរ៉ូណាថ្មី ។ ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៃ​ក្រសួង​ការ​បរទេស​ចិន​កាល​ពី​ថ្ងៃទី ២៣ ខែ​មករា ពេល​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ថា បច្ចុប្បន្ន​ គណៈកម្មាធិការ​ប្រកាស​ភាព​អាសន្ន​​គ្រោង​នឹង​កោះ​ធ្វើ​សនិ្នសីទ​លើក​ទី​ពីរ ប្រទេ​សចិន​នឹង​បន្ត​ជូន​ដំណឹងដោយ​ទាន់​ពេល​វេលា​​អំពី​សភាព​ជំងឺចំពោះ​​អង្គការ​សុខភាព​ពិភពលោក ប្រទេស​និង​តំបន់​ពាក់​ព័ន្ធ​ ហុងកុង​ ម៉ាកាវ​និង​តំបន់​តៃវ៉ាន់​ជា​បន្ត​ទៀត​ ដោយ​កាន់​អាកប្បកិរិយា​​បើក​ចំហ​ និង​មាន​តម្លាភាព​ ក៏​ដូច​ជា​មាន​ទំនួល​ខុសត្រូវ​​ខ្ពស់​ចំពោះ​សន្តិសុខ​សុខាភិបាល​ពិភពលោក​​ទាំង​មូលផង​ដែរ ។ ប្រទេស​ចិន​ក៏​មាន​ជំនឿ​ចិត្ត​ថា គណៈកម្មាធិកា​ប្រកាស​ភាព​អាសន្ន​នៃ​អង្គការ​សុខភាព​ពិភពលោក​អាច​ធ្វើ​ការ​វិភាគ​និង​វិនិច្ឆ័យ​ចំពោះ​សភាព​ជំងឺ​​ដោយ​វិទ្យាសាស្ត្រ យុត្តិធម៌​និង​សមហេតុផល​ ដោយ​អនុលោម​តាម​រយៈ​ការ​ពិត​ជាក់​ស្តែង ៕​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស