翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាពយន្តក្រោមចំណងជើងថា «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០»នឹងចាក់បញ្ចាំងនៅរោងគុន

2020-01-24 16:24:04 cri

图片默认标题_fororder_微信图片_20200124162236

      ​​ក្នុង​នាម​ជា​សកម្មភាព​កំពូលខាង​​វប្បធម៌ប្រចាំ​ឆ្នាំរបស់​ជនជាតិចិន​លើ​ពិភពលោក​ទាំង​មូល​ រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​ឆ្នាំ ២០២០​ ដែល​រៀបចំ​ដោយ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ត្រូវ​ផលិត​ជា​ខ្សែភាពយន្ត​ជា​លើក​ដំបូង​និង​ចាក់​បញ្ចាំង​នៅ​រោងគុន​ ។ ថ្ងៃទី ២៣ ខែ​មករា សន្និសីទសារ​ព័ត៌មានអំពី​​ភាពយន្ត​«រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីចិនឆ្នាំ​ ២០២០ ​»បាន​បើក​ធ្វើ​នៅក្រុង​ប៉េកាំង​ ក្រោម​វត្តមាន​របស់​លោក​Shen Haixiong ​អគ្គនាយក​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​ និង​អ្នក​ទទួល​ខុសត្រូវ​ពាក់​ព័ន្ធ​នៃ​គណៈកម្មាធិការ​កិច្ចការ​ជនជាតិ​របស់ប្រទេសចិនជាដើម​​ ។

图片默认标题_fororder_微信图片_20200124162231

      ​ ​សូមបញ្ជាក់​ថា​ ភាពយន្ត​«រាត្រី​សមោសរ​អបអរសាទរ​​បុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីចិនឆ្នាំ​ ២០២០ ​» ​នឹង​ផលិតជា​ភាពយន្ត​​ជា​គ្រាម​ភាសាចិន​ ៤ ភាសា ដូចជាភាសា​ចិន​កន្តាំង​ ភាសា​ហុកគៀន ភាសាទិជាវ  និង​ភាសាចិន​​ខិ ព្រម​និង​ភាសា​ជនជាតិ​ភាគ​តិច ៥ ភាសា​​​ ដូចជា​ភាសាមុងហ្គោលី ភាសាទីបេត៍ ភាសា​វ៉ីវូអឺ ភាសា​កាហ្សាក់ និង​ភាសា​កូរ៉េ ដើម្បី​សម្រេច​ការ​គ្រប​ដណ្តប់​គ្រប់​តំបន់​ គ្រប់​ជនជាតិ គ្រប់​វេទិកាផ្សព្វផ្សាយ​ និង​ទទួល​បាន​ប្រសិទ្ធភាព​ល្អ​ជាង​គេ​ក្នុងការ​ផ្សព្វ​ផ្សាយ​ ។ ជាង​នេះ​ទៅ​ទៀត នៅមាន​ភាពយន្ត​ជា​ភាសា​បរទេស​ជាច្រើន​ភាសាទៀត​ក៏នឹង​ចាក់​បញ្ចាំង​នៅ​ពេលដ៏​​សមរម្យផង​ដែរ​ ។

图片默认标题_fororder_微信图片_20200124162239

    ទស្សនីយភាពនៃភាពយន្ត​មួយ​នេះ​គឺ​ថត​ដោយ​បច្ចេកវិទ្យា​4K ដែលវា​កាន់តែ​សមស្រប​នឹង​តម្រូវ​ការ​របស់​ទស្សនិកជន​ពេល​ទស្សនា​ភាពយន្ត​នៅ​ក្នុង​រោងគុន ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស