李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុប្រធានាធិបតី​អាមេរិក​ថ្លែងថា​ សហរដ្ឋអាមេរិក​នឹង​ប្រកាស​កិច្ចព្រម​ព្រៀង​សតវត្សរ៍ស្តីពី​បញ្ហា​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែលនៅ​សប្តាហ៍ក្រោយ​

2020-01-24 15:35:47 cri

លោក​ Mike Penceអនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ហេ្សរុយសាឡឹមបាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣​ខែ​មករា​ថា​ សហរដ្ឋអាមេរិក​គ្រោង​នឹង​ប្រកាស​កិច្ចព្រមព្រៀង​សតវត្សរ៍ស្តីពី​ការ​ជំរុញ​ការដោះស្រាយ​បញ្ហា​រវាង​ប៉ាឡេស្ទីន​និង​អ៊ី​ស្រាអែល​នៅ​ក្រុង​វ៉ាស៊ី​តោន​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​ក្រោយ​។

កាលពីខែមេសាឆ្នាំ​២០១៤​ ដំណើរសន្តិភាព​រវាង​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ត្រូវ​ផ្អាក​ដោយ​សារ​ភាគីទាំង​ពីរ​មាន​ការ​ខ្វែងគំនិតយ៉ាង​ខ្លាំង​លើ​បញ្ហា​ដូចជាទីលំនៅ​ជន​ជាតិ​ជ្វីហ្វជាដើម​ ។ បន្ទាប់​ពី​លោក​ដូណាលត្រាំឡើង​កាន់​មុខ​តំណែង​ជាប្រធានាធិបតីនាឆ្នាំ​២០១៧​ ក៏​ចាប់​ផ្តើមដាក់​ចេញអ្វីដែល​ហៅថា​កិច្ចព្រម​ព្រៀង​សតវត្សរ៍ ហើយ​រំពឹងថាអាច​ជំរុញ​ភាគីទាំង​ពីរ​ប៉ាឡេស្ទីន​និង​អ៊ី​ស្រា​អែល​ឱ្យសម្រេច​សន្តិភាព​ចុង​ក្រោយ​តាមរយៈកិច្ចព្រមព្រៀង​នេះ៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស