郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

បញ្ជីកម្មវិធីនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនត្រូវបានប្រកាសជាផ្លូវការ

2020-01-24 15:36:05 cri

 ថ្ងៃ​ទី​២៣​ខែ​មករា បញ្ជីកម្មវិធីនៃ​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​២០២០​នៃ​អគ្គស្ថា​នីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ត្រូវ​បាន​ប្រកាសជាផ្លូវ​ការ។

      ក្នុង​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​នេះ កម្មវិធី​ជជែក​កម្សាន្ត​បាន​កើន​ដល់​ចំនួន​៨ដែល​មាន​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត ។ កម្មវិធី​មួយ​ចំនួន​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ជីវភាព​រស់​នៅ​របស់​ប្រជាជន ហើយ​កម្មវិធី​មួយ​ចំនួន​ទៀតមាន​សារៈ​សំខាន់​ក្នុង​ការ​បំផុស​គំនិត​ដែល​គួរ​ឲ្យ​អ្នក​ផង​រៀន​សូត្រ​តាម។ ក្នុង​កម្មវិធី​បទ​ចម្រៀង​និង​របាំ ចម្រៀង​ចាស់​និង​ចម្រៀងតែង​ថ្មី​ធ្វើ​ឱ្យ​ទស្សនិក​ជនរំភើប​ចិត្ត​ណាស់ ។ ក្រៅ​ពី​នេះ​នៅ​មានកម្មវិធីបង្ហាញ​វេទមន្ត កម្មវិធីសៀក កម្មវិធី​ក្បាច់​គុណ​និងល្ខោន​ហ៊ីជាដើម។

      ​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​២០២០​នឹង​ដំណើរ​ការ​នៅ​ឆាក​សំខាន់​មួយ​និង​ឆាក​បន្ទាប់​បន្សំ​ពីរ ពោល​គឺ​បង្កើត​ឆាក​សំខាន់​នៅ​ក្រុង​ប៉េកាំង​និង​ឆាក​បន្ទាប់​បន្សំ​នៅ​ក្រុង​Zhengzhouនៃ​ខេត្ត​Henanនិង​មហា​តំបន់​ឈូង​សមុទ្រ​ក្វាងតុង ហុងកុង​និង​ម៉ាកាវនៃ​ប្រទេស​ចិន ។ ពិធី​ករ​និង​ពិធី​ការនី​ដែល​មក​ពី​គ្រប់​មជ្ឈដ្ឋាន​នឹង​បំពេញ​តាម​តម្រូវ​ការ​ផ្នែកសោភ័ណភាពវិទ្យារបស់​ទស្សនិកជន​ដែលមាន​អាយុ​ខុស​គ្នា ៕

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស