郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនរៀបចំកិច្ចប្រជុំអបអាសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក ស៊ី ជីនភីងបានថ្លែងសុន្ទរកថាគន្លឹះ

2020-01-24 15:36:41 cri

图片默认标题_fororder_1125498077_15797792601761n

     ថ្ងៃទី ២៣​ខែ​មករា នៅ​ក្រុង​ប៉េកាំង គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និង​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​រៀបចំ​កិច្ច​ប្រជុំ​អបអា​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី​ចិន​ឆ្នាំ ២០២០ ។ លោក ស៊ី ជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រធាន​រដ្ឋ​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ ដោយ​បាន​តាង​នាម​មជ្ឈិម​បក្ស​និងក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​សូម​ជូនពរ​ឆ្នាំ​ថ្មី​ចំពោះ​ប្រជាជន​គ្រប់​ជនជាតិ​នៅ​ទូទាំង​ប្រទេ​សចិន ជន​រួម​ជាតិ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​និង​ម៉ាកាវ ជនរួម​ជាតិ​នៃ​តំបន់​តៃវ៉ាន់​ ក៏​ដូច​ជា​អាណិកជន​ចិន​នៅ​ឯនាយ​សមុទ្រផង​ដែរ ។

图片默认标题_fororder_1125498077_15797826861361n

 

图片默认标题_fororder_1125498077_15797792983671n

      ថ្លែង​ក្នុង​សុន្ទរកថា លោក ស៊ី ជីនភីង បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​ថ្មី ប្រទេស​ចិន​នឹង​តស៊ូ​ប្តូរ​ផ្តាច់​ដើម្បី​សម្រេច​បាន​នូវ​កិច្ច​កសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ និង​យក​ជ័យ​ជម្នះ​លើ​ឧបសគ្គ​នៃ​ការលុប​បំបាត់​ភាព​ក្រីក្រ ក៏ដូច​ជា​សម្រេច​បាន​នូវ​គោល​ដៅ​​មួយ​សតវត្សរ៍​ទី​មួយ ។ ប្រការ​ទាំង​នេះ​គឺ​មាន​សារៈសំខាន់​ជា​និមិត្តសញ្ញា​ក្នុង​ដំណើរ​ប្រវតិ្តសាស្ត្រ​នៃ​​ការ​សម្រេច​ការ​ស្តារភាព​រុង​រឿង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិនឡើង​វិញ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស