翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ប្រទេសចិនគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសរុស្ស៊ីស្តីអំពីការបើកធ្វើសន្និសីទកំពូលរបស់ប្រទេសជាសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

2020-01-24 16:24:28 cri

      ថ្ងៃទី ២៤ ខែមករា លោកស្រី​Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយ​តប​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​អំពីរឿង​ដែលលោកភូទីន​ផ្តួចផ្តើម​ឱ្យ​បើក​ធ្វើសន្និសីទ​​កំពូល​​របស់​ប្រទេស​ជា​សមាជិកអចិន្រ្តៃយ៍ចំនួន ៥ ​នៃ​ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ ។

      លោកស្រី​​Hua Chunying  បានថ្លែង​ថា បច្ចុប្បន្ន​ កត្តា​អស្ថិរភាព និង​ភាពមិនប្រាកដ​ប្រជា​ក្នុង​ស្ថានភាព​អន្តរជាតិ​​កាន់តែ​លេច​ធ្លោ​ បញ្ហាជា​ចំណុច​ក្តៅ​​ក្នុង​តំបន់​ក៏​កាន់តែ​ច្រើន​ឡើង​​ៗ​​ ពហុភាគីនិយម​និង​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​បាននិង​កំពុង​ប្រឈម​នឹង​បញ្ហា​ដែរ ។ ការ​ដែល​ប្រទេស​ជា​សមាជិក​អចិន្រ្តៃយ៍នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង​ ៥ ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​យ៉ាង​ស៊ី​ជម្រៅ និង​ពង្រឹង​​កិច្ចសហប្រតិបត្តិការ​អំពី​ស្ថានការណ៍​អន្តរជាតិ​​និង​បញ្ហា​អន្តរជាតិ​សំខាន់​ៗ​ គឺ​មាន​សារៈ​សំខាន់​សម្រាប់​គាំពារ​ពហុភាគីនិយមនិង​សណ្តាប់​ធ្នាប់​អន្តរជាតិ​ក្រោយ​ពី​សង្រ្គាមលោក​លើក​ទី ២ ​គាំពារ​កិត្យនុភាព​របស់​អង្គការ​សហប្រជាជាតិ​និង​ក្រុមប្រឹក្សាសន្តិសុខ ក៏​ដូចជា​គាំពារ​សន្តិភាព​និងស្ថិរភពា​អន្តរជាតិ​និង​ក្នុង​តំបន់ផង​ដែរ​​ ។ ប្រទេសចិន​គាំទ្រ​​ចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​​រុស្ស៊ី​ស្តីអំពី​ការ​បើក​ធ្វើ​សន្និសីទ​កំពូល​​របស់​ប្រទេស​ជា​សមាជិកអចិន្រ្តៃយ៍ចំនួន ៥ ​នៃ​ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ ហើយ​រីករាយ​​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​​និង​កិច្ច​សម្រប​សម្រួល​អំពី​​រឿង​នេះ​ជា​មួយ​​ប្រទេស​រុស្ស៊ី ក៏​ដូចជា​ប្រទេស​ជាសមាជិក​អចិន្រ្តៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិដទៃ​ទៀត​ផង​ដែរ​ ៕

 

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស