王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកអះអាង​ថា សភាព​ជំងឺរលាកសួតថ្មី​មានហានិភ័យខ្ពស់ដែលផ្ទុះឡើងជាសកល ប៉ុន្តែមិន​​ប្រកាសពី​សភាព​ជំងឺរលាកសួតថ្មីនេះ​ជាភាពអាសន្នផ្នែកសុខាភិបាល​សាធារណៈ​អន្តរជាតិ​​នោះទេ

2020-01-24 15:04:30 cri

      ថ្ងៃទី ២៣ ខែ មករា គណៈកម្មាធិការគ្រាអាសន្ននៃអង្គការសុខភាពពិភពលោកបាន​បញ្ចប់កិច្ចប្រជុំ​លើកទី ១ អំពីសភាព​ជំងឺរលាកសួតថ្មីបង្កឡើង​ដោយ​វីរុសកូរ៉េណា ។ យោតាមសំណើររបស់អ្នកជំនាញដែលចូលរួម​កិច្ចប្រជុំ លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោល​បានថ្លែងនៅ​ថ្ងៃដដែល​ថា ​​​​មិន​​ប្រកាសពី​សភាព​ជំងឺរលាកសួតថ្មីនេះ​ជាភាពអាសន្នផ្នែកសុខាភិបាល​សាធារណៈ​អន្តរជាតិនោះទេ​ ។​ ប៉ុន្តែលោក​ Tedros បាន​គូសបញ្ជាក់​ថា សភាព​ជំងឺរលាកសួតថ្មីនេះនៅតែមានហានិភ័យខ្ពស់ណាស់ដែលផ្ទុះឡើងនៅ​ប្រទេស​ចិន​និងទូទាំងពិភពលោក អង្គការសុខភាពពិភពលោកនឹងយកចិត្តទុកដាក់យ៉ាងដិតដល់ទ្ធចំពោះសភាព​ជំងឺរលាកសួតថ្មីនេះ ហើយមានលទ្ធភាពរៀបចំ​កិច្ចប្រជុំនៃគណៈកម្មាធិការគ្រាអាសន្ន​ម្តងទៀត​ក្នុងរយៈពេលខ្លីដ៏​ខាងមុខ​ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស