李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ការបរទេស​ចិន​អះអាងថា​ តើការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​មានភាព​ល្អ​ប្រសើរឬក៏​យ៉ាង​ណា​ ប្រទេស​អាមេរិក​ឡាទីនមាន​ការ​វិនិច្ឆ័យ​របស់​ខ្លួន​

2020-01-24 14:40:30 cri

ទាក់​ទិន​នឹងពាក្យ​សំដីបន្តុះបង្អាប់​ស្តីពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​ប្រទេស​អាមេរិកឡាទីនដែលចេញផ្សាយ​ដោយ​លោក​Pompeoរដ្ឋមន្រ្តីក្រសួង​ការបរទេសអាមេរិក​ លោក​Gengshuangអ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​ចិនបាន​ថ្លែងក្នុង​សន្និសីទ​អ្នកសារព័ត៌មាន​ជាប្រចាំ​ដែល​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​២៣​ខែមករា​ថា​ ក្នុងរយៈពេលជាយូរមកហើយ​ប្រទេសចិន​និង​ប្រទេស​អាមេរិក​ឡាទីនព្រម​និង​ប្រទេស​ការ៉ាប៊ីនផ្តោតសំខាន់​ទៅ​លើ​ការអភិវឌ្ឍជាមួយ​គ្នា​ដែល​បាន​ជំរុញយ៉ាង​ខ្លាំង​ដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ក្នុង​តំបន់​និង​ការ​កែលម្អ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ។ តើការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិនមានភាព​ល្អ​ឬក៏យ៉ាង​ ប្រទេស​អាមេរិក​ឡាទីន​មាន​ការ​វិនិច្ឆ័យ​របស់​ខ្លួន​។

តាម​ការ​ផ្សាយ​ដំណឹង​បាន​ឱ្យ​ដឹងថា​ លោក​Pompeoរដ្ឋមន្រ្តីក្រសួង​ការបរទេសអាមេរិកបាន​ថ្លែង​ក្នុងពេលបំពេញទស្សនាកិច្ចនៅ​ប្រទេស​ហ្សាម៉ាអ៊ីកកាលពី​ថ្ងៃ​២២​មករាថា​ បណ្តា​ប្រទេស​នានា​គួរតែ​រក្សា​ការ​ប្រុងប្រយ័តចំពោះ​ការ​ទទួលបាន​ប្រាក់ទុន​ពី​ប្រទេស​ចិន​ដោយ​ងាយ​ស្រួល​  ​ពេលបំពេញ​ទ​ស្សនាកិច្ច​នៅ​ប្រទេស​កូស្តារីកានៅ​ថ្ងៃ​ទី​២២​មករា ​លោក​បាន​ថ្លែងទៀតថា​ កិច្ចសន្យាខាងសេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​គ្មាន​ខ្លឹមសារជាក់​ស្តែងនោះ តែងតែ​ធ្វើ​ឱ្យ​ប្រទេសទទួលប្រាក់​កម្ចី​កើត​មានការ​ពឹង​ផ្អែកខាង​​បំណុល​ ព្រម​ទាំង​រំលោភបំពានដល់​អធិបតេយ្យភាព​របស់​ប្រទេស​នោះផងដែរ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស