郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសហប្រជាជាតិដាក់ចេញផែនការ "ប្រតិបតិ្តការទសវត្សរ៍"នៃគោលដៅអភិវឌ្ឍជានិរន្តរភាព

2020-01-23 15:39:46 cri

      ថ្ងៃទី ២២ ខែ​មករា អង្គការ​សហប្រជាជាតិ​បានដាក់​ចេញ​​ជា​ផ្លូវ​ការ​នូវ​ផែនការ​ “​ប្រតិបតិ្តការ​ទសវត្សរ៍​ ”​នៃ​គោលដៅ​អភិវឌ្ឍ​ជា​និរន្តរភាព​ ក្នុង​ន័យ​អំពាវនាវ​ឱ្យ​ពន្លឿនការ​​ទប់​ទល់​នឹង​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​បំផុត​របស់​ពិភពលោក​ទាំង​មូល ដូច​ជា​ភាព​ក្រី​ក្រ​និង​បម្រែ​បម្រួល​អាកាសធាតុ​ជាដើម ​ដើម្បី​ធានា​អះអាង​ថា​នៅ​ឆ្នាំ ២០៣០​អាច​សម្រេច​បាន​នូវ​របៀបវារៈ​អភិវឌ្ឍន៍ជា​និរន្តរភាព​ឆ្នាំ ២០៣០ ដែល​ចាត់​ទុក​គោលដៅ​អភិវឌ្ឍ​ជា​និរន្តរភាព​ចំនួន​១៧​ខ​ជា​ស្នូល​ ។
      លោក Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ថា សហគមន៍​អន្តរជាតិ​បាន​និង​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង​ជា​សកល​ធំៗ​ចំនួន​៤ ពោលគឺ​​ស្ថានការណ៍​តែង​តឹងខាង​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​ វិបត្តិ​អាកាសធាតុ ការគ្មាន​ទំនុក​ចិត្ត​​លើ​ពិភពលោកទាំង​មូល​ និង​ឥទ្ធិពល​អវិជ្ជមាន​នៃ​បច្ចេកទេស​ឌីជីថល​ជាដើម ដូច្នេះ​ចាំបាច់​ត្រូវ​ចាត់​ទុក​ការ​ការពារ​និង​ជំរុញ​សិទ្ធិ​មនុស្ស​ជា​កិច្ច​ការ​អាទិភាព និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន ព្រម​ជា​មួយ​គ្នា​នេះ ធ្វើ​ការ​កែ​ទម្រង់​​កាន់​តែ​ស៊ី​ជម្រៅ​ចំពោះ​អង្គការ​សហប្រជាជាតិ​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស