翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ ប្រតិបត្តិការដែលប្រទេសចិនបានសម្រេចជាឯកច្ឆន្ទជាមួយអង្គការសុខភាពពិភពលោក បានធានាតំបន់តៃវ៉ាន់អាចទប់ទល់ដោយមានប្រសិទ្ធភាពនិងទាន់ពេលវេលានូវករណីសុខាភិបាលសាធារណៈដែលកើតមានជាយថាហេតុ

2020-01-23 16:22:38 cri

      ​ពេលថ្មី​ៗ​កន្លង​ទៅ​នេះ តំបន់​តៃវ៉ាន់​បាន​បញ្ជាក់​ពី​ការ​មាន​ករណីទី​មួយ​ដែល​បាន​​​ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​ការ៉ូណា​ប្រភេទ​ថ្មី​ ។ ថ្ងៃទី ២២ ខែ​មករា ​លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសចិន​បាន​ឧទ្ទេសនាម​ពី​ស្ថានភាព​សហប្រតិបត្តិការ​រវាង​គណៈកម្មាធិការ​ជាតិ​សុខាភិបាលនិង​សុខភាព​​ចិននិង​អាជ្ញាធរ​តៃវ៉ាន់​​ក្នុង​ការ​ទប់ទល់​នឹង​អាការោគ​លើក​នេះ ព្រម​និង​ថ្លែង​ទៀត​ថា ​ប្រតិបត្តិការ​ដែល​ប្រទេសចិន​បាន​សម្រេចជា​ឯកច្ឆន្ទ​ជា​មួយ​​អង្គការ​សុខភាព​ពិភពលោក​​ បាន​​ធានា​តំបន់​​តៃវ៉ាន់​អាចទប់​ទល់​ដោយ​​​មាន​ប្រសិទ្ធភាព​និង​ទាន់​ពេល​វេលា​នូវ​ករណី​រឿង​សុខាភិបាលសាធារណៈ​ដែល​កើត​មានជាយថាហេតុ​។

      ថ្លែង​ក្នុង​សន្និសីទកាសែត​ជា​ប្រចាំ​ដែល​បាន​បើក​ធ្វើ​នៅ​ថ្ងៃ​ដដែល លោក​Geng Shuang​បាន​លើក​ឡើង​ថា គ្មាន​មនុស្ស​ណាដែល​បាន​យក​ចិត្ត​ទុក​ដាក់​​​​ខ្លាំង​ជាង​រដ្ឋាភិបាល​មជ្ឈិម​ចិនចំពោះ​សុខភាព​និង​សុខសុខុមាលភាព​​របស់​ជនរួម​ជាតិ​តៃវ៉ាន់នោះ​ទេ​ ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស