翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្រ្តីខេត្តស៊ីនជាំងប្រទេសចិនលើកឡើងថា ជ្រុលនិយមផ្នែកសាសនាជាមូលហេតុដែលបណ្តាលឱ្យកើតមានសកម្មភាពអំពើហិង្សានៅខេត្តស៊ីនជាំងជាញឹកញយ

2020-01-23 16:24:11 cri

      ពេលថ្មី​ៗ​កន្លង​ទៅ​នេះ សាលា​ភូមិភាគស្វយ័ត​វ៉ីវូអឺស៊ីនជាំង​ប្រទេសចិនបានបើក​​ធ្វើ​​សន្និសីទសារព័ត៌មាន​ ។​ ថ្លែង​ក្នុង​សន្និសីទ​សារ​​ព័ត៌មាន​លើក​នេះ លោក​Yilijiang Anayiti ការិយាល័យ​ព័ត៌មាន​នៃ​អ្នក​នាំពាក្យ​​សាលា​ប្រជាជន​ភូមិភាគស្វយ័ត​​វ៉ីវូអឺស៊ីនជាំងបាន​លើក​ឡើ​ងថា ជ្រុលនិយម​ផ្នែក​សាសនា​ជា​មូលហេតុ​​ដែល​បណ្តាល​ឱ្យ​កើត​មាន​​​​សកម្មភាព​អំពើហិង្សា​នៅ​ខេត្ត​ស៊ីន​ជាំងជា​ញឹកញយ​។

      លោក​​​Yilijiang Anayiti បាន​ថ្លែង​ទៀត​ថា ក្នុងមួយ​រយៈ​​ពេល​កន្លង​មក​ កម្លាំង​ជ្រុលនិយម​ផ្នែកសាសនា​បាន​លួងលោមយយុវជន​និង​​​ក្មេង​ជំទង់ដ៏​តិច​តួច​​ឱ្យប្រព្រឹត្តិបទ​ល្មើស​។​ ដើម្បី​ការពារ​​​យុវជន​និង​ក្មេង​ជំទង់​​​តាម​ច្បាប់​ កុំ​ឱ្យ​ពួកគេ​​រង​ការ​ប៉ះពាល់​ពី​ជ្រុលនិយម​ផ្នែកសាសនា​ អាជ្ញាធរ​ក្នុង​តំបន់​បាន​បង្កើន​ការ​​អប់​រំ​​ខាង​អតិអារម្មណ៍​នៅ​គ្រប់​សាលារៀន​ លើក​កម្ពស់​មនសិការៈខាងច្បាប់​របស់​សិស្ស​និង​និស្សិត​ ណែ​នាំ​សិស្ស​និង​និស្សិតឃ្លាត​​ឆ្ងាយ​ពី​ជ្រុលនិយម​ និង​​អាច​ធំធាត់​ឡើងដោយ​រឹង​មាំ​និង​​ល្អ​ប្រសើរ​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស