郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សនិ្នសីទសារព័ត៌មានស្តីពីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០បានបើកធ្វើ បច្ចេកវិទ្យាច្នៃប្រឌិតថ្មីនិងការផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានគ្រប់ប្រភេទក្លាយជាចំណុចគួរឱ្យចាប់អារម្មណ៍

2020-01-21 11:14:21 cri

     

    ថ្ងៃទី ២០ ខែ​មករា អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បានបើក​​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ ២០២០ បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ថ្មី​និង​ការ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​សារព័ត៌មាន​គ្រប់​ប្រភេទ​បាន​ក្លាយ​ជា​ចំណុច​គួរ​ឱ្យចាប់​អារម្មណ៍​ ។

      រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​នេះ មាន​ឆាក​សម្តែង​សំខាន់​នៅ​ក្រុង​ប៉េកាំង ក្រៅ​ពី​នេះ​បាន​បង្កើតឆាកសម្តែង​បន្ទាប់​បន្សំ​​​​នៅ​ក្រុង Zhengzhou ខេត្ត​Henan និងឆាកសម្តែង​បន្ទាប់​បន្សំ​​​​នៅ​​មហា​តំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ​ទៀត​ផង ។ បច្ចុប្បន្ន​នេះ សាល​សម្តែង​ទាំង​អស់​សុទ្ធតែ​គ្រប​ដណ្តប់​ប្រព័ន្ធ​​5G នឹង​ផ្សាយ​ផ្ទាល់​តាម​បច្ចេកវិទ្យា VR ជា​លើក​ដំបូង​នូវ​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​តាម​រយៈAPP របស់​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ។

      ក្រៅ​ពី​នេះ អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ផលិត​កម្មវិធី​ទូរទស្សន៍​​រូបភាព​ភ្លឺច្បាស់​ទម្រង់​8K​​​នៃ​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ ២០២០ ព្រម​និង​ផលិតជា​លើក​ដំបូង​នូវ​ភាពយន្ត​ផ្សាយ​ផ្ទាល់​​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ​២០២០ ។ ប្រព័ន្ធ​សារព័ត៌មាន​ជាង​៥០០​នៃ​ប្រទេស​និ​ងតំបន់​ជាង​១៧០ រោង​ភាពយន្ត​នៃ​ប្រទេស​និង​តំបន់​ជាង​២០ ដូច​ជា​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ថៃ​ ឡាវ​ អាមេរិក ជប៉ុន​និង​រុស្ស៊ី​ជា​ដើម​នឹង​ផ្សព្វ​ផ្សាយ​កម្មវិធី​រាត្រី​សមោសរ​ឬ​ចាក់​បញ្ចាំង​ភាពយន្ត​ផ្សាយ​ផ្ទាល់​​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស