翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីង ប្រធានរដ្ឋចិនជូនពរប្រជាជនចិនឱ្យមានភាពសុខសាន្តត្រាណ សម្រេចអ្វីៗបានដូចក្តីបំណង និងមានក្តីសប្បាយរីករាយក្នុងឆ្នាំថ្មី

2020-01-21 15:36:57 cri

      នៅ​រសៀល​ថ្ងៃទី ២០ ខែ​មករា ឆ្នាំ ២០២០ លោក​ស៊ី ជីនភីង អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ដែល​​​កំពុង​ចុះ​ត្រួត​ពិនិត្យ​ការងារ​នៅ​ខេត្ត​យូណាន ​ប្រទេសចិន​​បាន​អញ្ជើញ​ទៅ​ដល់​មជ្ឈមណ្ឌល​ពិព័រណ៍​អន្តរជាតិក្រុង​គុនមីង​​ ដើម្បី​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​លក់​ទំនិញ​សម្រាប់​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីចិន ព្រមនិង​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី​ចំពោះ​ប្រជាជនទូទាំង​​ប្រទេស​​ចិន​ ។

      លោក​ស៊ី ជីនភីង​បាន​ថ្លែង​ថា ខណៈ​ពេល​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ចិន​ឆ្នាំ​ជូត​ជិត​មក​ដល់​ ​ ខ្ញុំ​សូម​ជូនពរ​ឆ្នាំ​ថ្មី​ចំពោះប្រជាជន​ទូទាំង​ប្រទេស​ចិន​ ក៏​ដូចជា​​ជន​រួមជាតិ​ហុងកុង​និង​ម៉ាកាវ ជន​រួម​ជាតិ​តៃវ៉ាន់ និង​ជន​រួមជាតិ​នៅ​ឯនាយសមុទ្រ​ ! ជូនពរ​ប្រទេស​ជាតិ​យើង​មាន​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​ និង​ស្ថិរភាព !​ ជូនពរ​​អ្នក​ទាំង​អស់​គ្នា​​មាន​ភាព​សុខសាន្តត្រាណ​ សម្រេច​អ្វីៗ​បាន​ដូច​ក្តីបំណង និង​មាន​ក្តី​សប្បាយ​រីករាយ​​ក្នុង​ឆ្នាំ​ថ្មី​ !​

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស