王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោកស៊ីជីនភីងប្រធានរដ្ឋចិនបានអញ្ជើញចុះទៅត្រួតពិនិត្យការងារនិងសួរសុខទុក្ខចំពោះកងទ័ពបោះប្រចាំនៅខេត្តយូណាន ដើម្បីជូនពរឆ្នាំថ្មីដល់កងទ័ពរំដោះប្រជាជន និងកងកម្លាំងប៉ូលិសប្រដាប់អាវុធ ក៏ដូចជាកងជីវពលនិងកងទ័ពបម្រុងទាំងអស់

2020-01-21 11:13:47 cri

      ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន​កាន់តែខិតជិត​ ​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្តចិន​ ​ប្រធានរដ្ឋនិងជា​ប្រធាន​គណៈកម្មាធិការ​យោធាមជ្ឈិម​ចិន​បាន​អញ្ជើញ​ចុះ​ទៅ​ត្រួតពិនិត្យ​កងទ័ពបោះប្រចាំ​នៅ​ខេត្តយូណា​ននាថ្ងៃទី​១៩​និង​២០​ខែ​មករា​ឆ្នាំ​២០២០​ ​និង​បាន​តាងនាម​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និង​គណៈកម្មាធិការ​យោធា​មជ្ឈិម​​សួរសុខទុកយ៉ាង​ស្មោះ​និង​ជូនពរ​ឆ្នាំ​ថ្មីដល់​កងទ័ព​រំដោះ​ប្រជាជន និង​កងទ័ព​ប៉ូលិស​ប្រដាប់អាវុធ​ ក៏ដូចជាកងជីវពល​និង​កងទ័ព​បម្រុងទាមង​អស់ផងដែរ​។

图片默认标题_fororder_wKgACl4mQIyANZ1jAAAAAAAAAAA286.900x639

      លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា​ ​ឆ្នាំ​២០២០​ជា​ឆ្នាំ​គន្លឹះ​សម្រាប់ប្រទេសចិន​ក្នុងការ​បង្កើត​សង្គមដែលប្រជាជន​មានជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​ និង​បម្រះ​ខ្លួន​ចេញ​​ពីភាពក្រីក្រ​ ហើយ​ក៏ជា​ឆ្នាំ​សម្រាប់កងទ័ព​ចិន​សម្រេច​ភារកិច្ច​គោលដៅ​ឆ្នាំ​២០២០​លើវិស័យការពារ​ជាតិ​និង​កសាងកង័ព​ផង​ដែរ​ ​ពោលគឺមាន​ភារកិច្ច​យ៉ាង​លំបាកលំបិន​។​ ​ដូចនេះគួរ​ប្រកាន់ខ្ជាប់នូវការ​ចាត់ទុក​គំនិត​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យថ្មីជា​គោល​គំនិត​ណែនាំ​ ​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិត​ពង្រឹង​កងទ័ព​របស់​បក្ស​ក្នុងយុគសម័យថ្មី​ និង​ប្រកាន់ខ្ជាប់​នូវ​គោល​លំនាំ​យុទ្ធសាស្រ្ត​យោធា​ក្នុង​យុគសម័យថ្មី​ ​ដើម្បី​សម្រេច​យ៉ាង​មុតមាំ​នូវ​ភារកិច្ច​គ្រប់ខ​របស់​បក្ស​និង​ប្រជាជន​៕

图片默认标题_fororder_wKgACl4mQIyAduITAAAAAAAAAAA637.900x575

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស