ពិធីសម្ពោធបើកឆ្នាំវប្បធម៌និងទេសចរណ៍រវាងចិននិងម៉ាឡេស៊ីឆ្នាំ២០២០បានប្រារព្ធធ្វើនៅក្រុងគូឡាឡំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៩ខែមករា លោកលីខឺឈាងនាយករដ្ឋមន្រ្តីចិននិងលោកMahathirនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានផ្ញើសារអបអរការសម្ពោធបើកពិធីនេះ ។
ថ្លែងក្នុងសារលិខិត លោកលីខឺឈាងបានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងម៉ាឡេស៊ីបានរក្សាការអភិវឌ្ឍដោយរឹងមាំនិងនឹងនរ ប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដូចជាចិន–អាស៊ានជាដើមដែលបានជំរុញដល់ការអភិវឌ្ឍរៀងៗខ្លួន ក៏ដូចជាបានបំពេញបន្ថែមកម្លាំងចលករសម្រាប់វិបុលភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ ។ រំពឹងថា ភាគីទាំងពីរអាចចាត់ទុកឆ្នាំវប្បធម៌និងទេសចរណ៍នេះជាកាលានុវត្តភាពមួយ សំដៅពង្រឹងនិងពង្រីកការផ្លាស់ប្តូរខាងវប្បធម៌ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជំរុញការផ្លាស់ប្តូរខាងធនធានមនុស្ស ក៏ដូចជាបង្កើនការស្វែងយល់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីបង្កើតជាមូលដ្ឋាននៃក្តីបំណងប្រជាជននិងសង្គមថែមមួយកម្រិតទៀតក្នុងន័យអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ាឡេស៊ី៕