魏伟
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

ចាប់ផ្តើមបើកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងចិននិងមីយ៉ាន់ម៉ា

2020-01-19 15:01:29 cri

    លោក​ ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​បញ្ចប់​ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃទី ​១៨ ​ខែ​មករា។​ភាគីទាំងពីរ​បាន​ឯកភាពគ្នា​កសាង​សហគមន៍​រួម​វាសនា​រវាង​ចិន​និង​មីយ៉ាន់ម៉ា ​ហើយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ដើម្បី​ចាប់ផ្តើម​បើក​យុគសម័យថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​និង​មិត្តភាព​រវាង​ចិន​និង​មីយ៉ាន់ម៉ា។​

    សូមបញ្ជាក់ថា ​លទ្ធផល​សំខាន់​ៗ​នៃ​ដំណើរទស្សនកិច្ច​នេះ ​គឺ ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការ​រៀបចំ​ផែនការ​លម្អិត​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ក្នុង​ពេល​អនាគត​ត្រូវបាន​ដាក់ចេញ។​

    ទីមួយ ​ប្រទេសចិន​និង​មីយ៉ាន់ម៉ា​បាន​ឯកភាពគ្នា​យក​ខួបគម្រប់ ​៧០ ​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់​ទំនង​ការទូត​ជាឱកាស​មួយ​ដើម្បី​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ភាពជាដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​និង​កសាង​សហគមន៍​រួម​វាសនា​សម្រាប់​ប្រទេស​ចិន​និង​មីយ៉ាន់ម៉ា​ក្នុងន័យ ​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​មីយ៉ាន់ម៉ា​ឱ្យ​ឈាន​ចូល​ក្នុង​យុគសម័យ​ថ្មី​មួយ​។​

    ទីពីរ ​ការលើកកម្ពស់​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​គំនិតផ្តួចផ្តើម​"ខ្សែក្រវ៉ាត់​និង​ផ្លូវ" ​គឺជា​ចំណុច​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន​និង​មីយ៉ាន់ម៉ា។​

   លើសពី​នេះ​ទៀត ​ប្រទេស​ទាំងពីរ​នឹង​បន្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​វិស័យ ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​កសិកម្ម​និង​រុក្ខជាតិ ​ផលិតភាព ​វិនិយោគ​និង​ហិរញ្ញវត្ថុ​ជាដើម។​

    ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​ ស៊ីជីនភីង ​ប្រធានរដ្ឋចិន​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ​គឺ​ជា​ព្រឹត្តិការណ៍​ថ្មីមួយ​នៅក្នុង​ប្រវត្តិសាស្រ្ត​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។​វា​ប្រាកដជា​នឹង​ទទួលបាន​ផ្លែផ្កា​កាន់តែ​ច្រើន​និង​ផ្តល់​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ព្រមទាំង​លើកកម្ពស់​វិបុលភាព​និង​ការអភិវឌ្ឍ​ក្នុងតំបន់​និង​ពិភពលោក៕​

អ្នកបកប្រែ:魏伟

ពិភាក្សា()