马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការហាត់សមលើកទី៣នៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០ដំណើរការដោយជោគជ័យ

2020-01-19 15:40:06 cri

图片默认标题_fororder_春晚第三次

     កាល​ពី​ថ្ងៃ​ទី​១៨ខែ​មករា ​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ២០២០​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិនបាន​ធ្វើ​ការ​ហាត់សម​ជា​លើក​ទី​៣ដោយ​គាប់ប្រសើរ។

បន្ទាប់ពី​ការ​ហាត់សមចំនួន​៣​លើក ​កម្មវិធី​ទាំង​អស់​នៃ​​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ២០២០មួយ​នេះ​មាន​ចង្វាក់កាន់តែ​រស់រវើក ​ហើយ​កម្មវិធី​គ្រប់​ប្រភេទ​កាន់តែ​រំលេច​នូវ​ភាព​ឆើតឆាយ​ជាង​មុន។

​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ២០២០មិន​ត្រឹម​តែ​ផ្តោតការ​យកចិត្តទុកដាក់​លើ​ការ​ចូលរួមទស្សនា​ផ្ទាល់​របស់​ទស្សនិកជន​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​តារានិង​អ្នក​សម្តែងនៅ​​លើ​ឆាក​និង​ទស្សនិកជននៅ​ក្រោម​ឆាកបុណ្ណោះ​ទេ ​ថែមទាំង​នឹង​បង្កើត​ទស្សនីយភាព​សិល្បៈរបាំ​ដ៏​អស្ចារ្យមួយ ​ដូច្នេះ​ ​​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ២០២០​ពោរពេញទៅ​ដោយ​ការ​ទន្ទឹង​រង់ចាំ​ពី​មនុស្ស​គ្រប់គ្នា។

អ្នកបកប្រែ:马小青
ប្លុកពិសេស