孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងជូបសន្ទនាជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា

2020-01-18 02:15:34 cri

    កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ខែមករា​តាម​ម៉ោងក្នុង​តំបន់ ​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ធ្វើ​ការ​សន្ទនា​ជា​មួយលោក​ប្រធានាធិបតី​មីយ៉ាន់ម៉ានៅ​ទី​ក្រុងណៃពិដោ។ ​លោក​ស៊ីជីនភីង​បាន​ថ្លែងថា​ ប្រទេស​មីយ៉ាន់ម៉ាជា​ប្រទេស​ទី​មួយនៃ​ដំណើរ​ទស្សនកិច្ច​នៅក្រៅ​ប្រទេស​របស់​លោកក្នុង​ឆ្នាំថ្មី​ខណៈពេលខួបគម្រប់​៧០ឆ្នាំនៃ​ការ​បង្កើត​ទំនាក់ទំនង​ទូតរវាង​ចិន​និង​មីយ៉ាន់ម៉ា ​ដែលបាន​បង្ហាញនូវ​ការយកចិត្ត​ទុកដាក់ខ្ពស់​ទៅលើ​មិត្តភាព​ជាភាតរភាព​វាង​ចិន​និង​មីយ៉ាន់ម៉ា​និង​ធ្វើ​ឱ្យស៊ីជម្រៅ​នូវទំនាក់ទំនង​រវាង​ចិន​និងមីយ៉ាន់ម៉ា។ ​លោក​រំពឹង​បញ្ចេញ​ព័ត៌មាន​ចំនួន​៣តាមរយៈ​ទស្សនកិច្ចលើក​នេះគឺ ​រដ្ឋាភិបាលនិង​ប្រជាជនចិន​គាំទ្ររដ្ឋាភិបាល​និង​ប្រជាជន​មីយ៉ាន់ម៉ា​ដើរតាម​ផ្លូវអភិវឌ្ឍន៍​ដែល​សមស្របនឹង​សភាព​ការណ៍ជាតិខ្លួន ​និងជំរុញ​ការអភិវឌ្ឍនៃ​ប្រទេសជាតិ​ដោយឥត​ឈប់ឈរ​។ទី​២​ទំនាក់ទំនង​ភាពជាដៃគូ​កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ចិននិង​មីយ៉ាន់ម៉ាបាន​មានមូលដ្ឋាន​យ៉ាង​ជ្រាលជ្រៅហើយ ​ការរួមគ្នាផ្តោត​លើកិច្ចកសាង​សហគមន៍​រួមវាសនា​រវាង​ចិន​និង​មីយ៉ាន់ម៉ានឹង​បញ្ចូលកម្លាំង​ចលករនិង​កម្លាំង​រស់រវើកថ្មី​ក្នុងការអភិវឌ្ឍ​ទំនាក់​ទំនងនៃ​​​ប្រទេស​ទាំងពីរ។ ​ទី៣គឺប្រទេស​ចិន​រីករាយបង្កើន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែងជា​មួយមីយ៉ាន់ម៉ា ​ពន្លឿនការ​តភ្ជាប់គ្នា​រវាងគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ​និង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍នៃ​មីយ៉ាន់ម៉ា ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីផ្តល់​ផលប្រយោជន៍ដល់​គ្នា​ទៅ​វិញទៅមកនិង​ទទួល​សមិទ្ធផលដើម្បី​អំណោយផល​ដល់ប្រជាជន​ប្រទេស​ទាំងពីរ។ ​ភាគីចិនរីករាយ​ពួតដៃគ្នា​ជាមួយ​ភាគីមីយ៉ាន់ម៉ា ​ដើម្បី​ផ្សព្វផ្សាយ​មិត្តភាព​ជាភាតរភាពប្រពៃណី​ រួមគ្នាគ្រោង​ផែនការ​អភិវឌ្ឍន៍ ​និងត្រួសត្រាយ​យុគសម័យថ្មី​នៃទំនាក់ទំនង​ចិននិង​មីយ៉ាន់ម៉ា ។ ​លោក​ស៊ីជីនភីង​គូសបញ្ជាក់ថា ​ការបង្កើត​សហគមន៍​រួមវាសនា​របស់​មនុស្សជាតិ​ មុនដំបូងគឺ​ចាប់ផ្តើមពី​ប្រទេសនៅ​ជិតខាង ​ប្រកាន់ខ្ជាប់​សុខាដុមរមនា​ សុវត្ថិភាព​និងវិបុលភាព​ជាមួយនឹង​ប្រទេសជិតខាង ​។ ភាគីចិន​រីករាយ​រួមជាមួយ​ភាគីមីយ៉ាន់ម៉ា​ជំរុញ​ការកសាង​គម្រោង​កិច្ចសហប្រតិបត្តិការ​សំខាន់ស្តីពី​របៀង​សេដ្ឋកិច្ច​រវាងចិននិង​មីយ៉ាន់ម៉ា​ដោយនឹងនរ​ក្រោម​ក្របខ័ណ្ឌ ​“ខ្សែក្រវាត់​និងផ្លូវ” ​ផ្តល់​ផលប្រយោជន៍​កាន់តែច្រើន​ដល់ប្រជាជន​ក្នុងតំបន់​ នាំឱ្យពួកគេ​មានអារម្មណ៍​ទទួលនិង​សុភមង្គល​កាន់តែ​ច្រើនឡើងៗ ។ ​ភាគីចិន​ក៏នឹងបន្ត​គាំទ្រយ៉ាង​ម៉ឺងម៉ាត់នូវ​មីយ៉ាន់ម៉ា​ដែលគាំពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​និងកិត្តិយស​ជាតិលើ​ឆាកអន្តរជាតិ ។

    លោក U ​Win Myint ​តាងនាម​រដ្ឋាភិបាល​និងប្រជាជន​មីយ៉ាន់ម៉ា​ស្វាគមន៍​យ៉ាងរាក់​ទាក់កក់​ក្តៅចំពោះ​លោក​ប្រធានរដ្ឋចិន​ស៊ីជីនភិង​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅមីយ៉ាន់ម៉ា​ លោក​ជឿជាក់ថា ​ទស្សនកិច្ច​លើកនេះ​មុខជានឹង​ក្លាយជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​មួយ​ ដែល​បើកទំព័រថ្មីនៃ​ទំនាក់ទំនង​មីយ៉ាន់ម៉ា​និងចិន ។ ​លោក U ​Win Myint ​សូមកោតសរសើរ​នូវសមិទ្ធផល​ដ៏មហិមាដែល​សាធារណរដ្ឋ​ប្រជាមានិតចិន​ទទួលបាន​ក្នុងរយៈពេល​៧០ឆ្នាំចាប់​តាំងពី​បង្កើតឡើង​រៀងមក​ ហើយ​សង្ឃឹមថា ​ប្រទេសចិន​អាចចែក​រំលែក​បទពិសោធន៍​អភិបាលកិច្ច​ជាតិជាមួយ​នឹងប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​មីយ៉ាន់ម៉ា​ជាដើម ។ ​ជឿជាក់ថា ​បទពិសោធន៍​ដ៏ជោគជ័យ​នៃប្រទេសចិន​នឹង​ផ្តល់ជា​បទពិសោធន៍​ដ៏មាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​អភិវឌ្ឍ​សេដ្ឋកិច្ច កែលំអ​ជីវភាព​រស់នៅ​និង​កាត់បន្ថយ​ភាពក្រីក្រ ​។ ភាគីមីយ៉ាន់ម៉ា​គោរព​យ៉ាងម៉ឺងម៉ាត់​នូវ​គោលការណ៍​មាន​ប្រទេសចិន​តែមួយ ​គោរព​គោលការណ៍​ប្រទេសមួយ ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​ដែល​អនុវត្ត​នៅហុងកុង​និងម៉ាកាវ ហើយ​យល់ឃើញ​ជានិច្ចថា​ តៃវ៉ាន់​គឺជា​ចំណែក​មិនអាច​បំបែកបាន​នៃទឹកដី​ចិន ។ ភាគី​មីយ៉ាន់ម៉ា​គាំទ្រ​ការផ្តើមគំនិត​របស់​លោកស៊ីជីនភីង​ស្តីពី​ការកសាង​សហគមន៍​រួមវាសនា​នៃមនុស្សជាតិ​ រីករាយ​បង្កើត​សហគមន៍​រួមវាសនា​រវាង​មីយ៉ាន់ម៉ា​និងចិន​ដោយសកម្ម ។​ ភាគីចិន​បានផ្តល់​ការជួយឧបត្ថម្ភ​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម​មីយ៉ាន់ម៉ា​ កិច្ចសហប្រតិបត្តិការ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​និងបាន​ផ្តោតលើ​ការការពារ​បរិស្ថាន ។ ​ភាគី​ទាំងពីរ​ជំរុញ​ការរួមគ្នា​កសាង​របៀង​សេដ្ឋកិច្ច​រវាង​មីយ៉ាន់ម៉ា​និងចិន​ក្នុងក្របខ័ណ្ឌ​ខ្សែក្រវាត់​និងផ្លូវ ​វាមាន​សារសំខាន់​ចំពោះ​ការអភិវឌ្ឍ​ជាតិ​មីយ៉ាន់ម៉ា ។​ ជឿជាក់ថា ទន្ទឹមនឹង​កិច្ចសហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ជារៀងរាល់​ថ្ងៃ ទំនាក់ទំនង​រវាង​មីយ៉ាន់ម៉ា​និងចិន​និង​ទទួលបាន​ការអភិវឌ្ឍ​កាន់តែខ្លាំង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស