លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញទៅដល់ទីក្រុងណៃពិដោហើយនៅរសៀលថ្ងៃទី ១៧ ខែមករា តាមម៉ោងនៅក្នុងតំបន់ ហើយបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសមីយ៉ាន់ម៉ា។
នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងរបស់លោក ស៊ីជីនភីង នៅឆ្នាំនេះ ហើយក៏ជាដំណើរទស្សនកិច្ចម្តងទៀតរបស់ប្រធានរដ្ឋចិនទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល ១៩ ឆ្នាំកន្លងមក។ឆ្នាំនេះ គឺជាខួបគម្រប់ ៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងមីយ៉ាន់ម៉ា៕