翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលត្រូវប្រើប្រាស់សម្រាប់រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២០ នឹងដឹកនាំវិស័យឧស្សាហកម្មពាក់ព័ន្ធឱ្យទទួលបាននូវសមិទ្ធផលថ្មី

2020-01-17 12:14:10 cri

图片默认标题_fororder_微信图片_20200117121257

 

      កាល​ពី​ថ្ងៃទី ១៤​ ខែមករា ​​​ពិធី​ចាប់ផ្តើម​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​​ថ្មី​5G+8K/4K/VR​សម្រាប់​រាត្រីសមោសរ​អបអរ​បុណ្យ​ចូល​ឆ្នាំថ្មី​​ប្រពៃណី​ចិន​ឆ្នាំ ២០២០​ របស់​​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​​បាន​​ធ្វើឡើង​​នៅ​មជ្ឈមណ្ឌល​Meidiya ក្រុង​ប៉េកាំង ។

图片默认标题_fororder_微信图片_20200117121304

          សូមបញ្ជាក់ថា ស្ថានីយ​ទូរទស្សន៍​មជ្ឈិម​ចិន​​នឹង​ប្រើ​ប្រាស់បច្ចេកវិទ្យា​កម្រិត​ច្បាស់​​5G+8K​ ដើម្បី​ផ្តិត​យក​រូប​ភាព​ពី​គ្រប់​ជ្រុង​និង​ដំណើរ​ការ​​កម្មវិធី​​រាត្រី​សមោសរ​ក្នុង​កម្រិត​គុណភាព​​8K​​ផង​ដែរ​ ។​ ទស្សនិកជន​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​បច្ចេកទេស​VRនិងរូប​ភាព​បែប​ឌីជីថល​ធំទូលាយ​​ពី​រាត្រី​សមោសរ​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិនឆ្នាំ ២០២០ តាម​APPនៃ​ស្ថានីយ​ទូរទេស្សន៍​មជ្ឈិម​ចិន​​ ។ ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​​​​ថ្មីដូច​ជា​​5G,8K,4K,VRជាដើម​នឹង​ធ្វើ​ឱ្យ​ទស្សនិកជន​ទទួល​អារម្មណ៍​ថ្មី​ក្នុងពេល​ទស្សនា ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស