李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២០ រៀបចំឆាកសម្តែងបន្ទាប់បន្សំចំនួនពីរនៅក្រុងZhengzhou ខេត្ត Henan និងមហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ

2020-01-15 15:31:41 cri

      រាត្រី​សមោសរ​​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​២០២០នឹង​បន្ត​ត្រូវ​ផ្សាយ​ផ្ទាល់នៅ”​ឆាក​សម្តែង​សំខាន់​នៅ​ក្រុង​ប៉េកាំង​និង​ឆាកសម្តែង​បន្ទាប់បន្សំ​ប្រចាំ​នៅ​តំបន់នានា”  ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ប្រិយមិត្ត​ទស្សនិកជន​ ។ ពេល​បច្ចុប្បន្ននេះ​ ត្រូវ​បាន​គេ​រៀបចំ​ឆាក​សម្តែង​បន្ទាប់​បន្សំ​ចំនួន​ពីរ​នៅ​ក្រុង​Zhengzhou ខេត្ត​ Henan និង​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ ។

       ទន្ទឹម​នឹង​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ចិន​២០២០កាន់តែ​ខិត​ជិត​មកដល់​  ការ​ងារត្រៀម​​រៀបចំឆាក​សម្តែង​សំខាន់​នៅ​​​ក្រុង​ប៉េកាំង​ និង​ឆាក​សម្តែង​បន្ទាប់​បន្សំ​​ចំនួន​ ២ កំពុង​ដំណើរ​ការ​យ៉ាង​រលូន​ ។ ​ក្រុម​ការងាររៀបចំ​​​រាត្រី​សមោសរ​​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​២០២០នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ខិតខំប្រឹងប្រែង​ដើម្បី​រៀបចំ​រាត្រី​សមោសរ​​មួយ​ប្រកបដោយ​គុណភាព​ខ្ពស់​  ក្នុងន័យ​ផ្តល់​ជា​ចំណី​ចក្ខុដ៏សម្បូរ​បែប​ផ្នែក​​​វប្បធម៌ដល់​ជនជាតិចិន​លើ​ទូទាំងសកលលោក​​ ។

图片默认标题_fororder_8326cffc1e178a829231220c97cc7d8ba877e866

 

图片默认标题_fororder_bba1cd11728b471007eb329fcccec3fdfd032399

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស