徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំពាណិជ្ជកម្មអន្តរជាតិនៃប្រទេសចិនបានឈានដល់កម្រិតខ្ពស់ថ្មី ដែលបានបញ្ចូលស្ថិរភាពសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល

2020-01-15 15:31:16 cri

    កាលពី​ថ្ងៃទី ១៤ ខែមករា អគ្គនាយកដ្ឋាន​គយចិន​បានប្រកាស​ទិន្នន័យ​ថ្មីបំផុត​បង្ហាញ​ឱ្យឃើញថា តម្លៃសរុប​នៃការ​នាំចេញ​នាំចូល​ពាណិជ្ជកម្ម​អន្តរជាតិ​នៃប្រទេសចិន​ក្នុងឆ្នាំ ២០១៩ ឈានដល់ទៅ 31.54 ទី្រលាន​យាន់ប្រាក់ចិន គឺកើនឡើង 3.4% បើប្រៀបធៀប​នឹងឆ្នាំ ២០១៨ ការនាំចេញ​និង​ការនាំចូល​រយៈពេល ១ ឆ្នាំពេញ​បានឈានដល់​កម្រិត​ខ្ពស់ថ្មី​ក្នុងប្រវត្តិសាស្ត្រ ។ ក្នុងបរិបទ​ដែល​កំណើន​ពាណិជ្ជកម្ម​ពិភពលោក​ធ្លាក់ចុះ ពាណិជ្ជកម្ម​អន្តរជាតិចិន​បានបង្កើត​ស្នាដៃ​ម្តងទៀត ដែលបាន​បង្ហាញពី​ភាពរឹងមាំ​និង​កម្លាំង​រស់រវើក​នៃសេដ្ឋកិច្ចចិន ក៏ដូចជា​បាន​ដើរតួនាទី​ដ៏សំខាន់​សម្រាប់​ទប់ទល់នឹង​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច​ពិភពលោក ។

    បច្ចុប្បន្ន បរិយាកាស​ខាងក្រៅ​ដែល​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន​កំពុង​ប្រឈមមុខ​នៅតែ​ស្មុគស្មាញ ។ ទោះបី​យ៉ាងនេះ​ក៏ដោយ និន្នាការទូទៅ​នៃការ​ធ្វើឱ្យ​ប្រសើរឡើង​នូវរចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់ចិន​គឺមិនផ្លាស់​ប្តូរទេ ។ យើង​ជឿជាក់ថា ទន្ទឹមនឹង​ការរក្សានូវ​កំណើន​ប្រកបដោយ​ស្ថិរភាព​ជាទូទៅ ពាណិជ្ជកម្ម​អន្តរជាតិចិន​នឹង​លើកកម្ពស់​កម្លាំង​ប្រកួតប្រជែង​លើពិភពលោក​ថែមទៀត និង​បន្ត​ដើរតួនាទី​សំខាន់​ក្នុងកំណើន​សេដ្ឋកិច្ច​ពិភពលោក ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស