邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

«របាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចចិន 2020» បានចេញផ្សាយ

2020-01-15 15:42:33 cri

       ថ្ងៃទី ១៥ ខែមករា  ​​បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​​សង្គម​ចិន​​សហការ​ជាមួយ​ទីភ្នាក់ងារ​កាសែត​ Economic Daily ​​បាន​ចេញផ្សាយនូវ​​ « របាយការណ៍​ស្តីពី​និន្នាការ​សេដ្ឋកិច្ច​ចិន​ 2020 »​​​​។

      របាយការណ៍​បាន​បង្ហាញ​ថា  ​​​ឆ្នាំ ២០២០ ​​ជាឆ្នាំ​ដែល​ប្រទេស​​ចិន​នឹង​​កសាង​​នូវ​សង្គម​ដែល​​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​ ​​ ​និង​​ជា​ឆ្នាំ​បញ្ចប់​ផែនការ​ប្រាំ​ឆ្នាំ​​​ទី ១៣ ​របស់​ចិន​ផងដែរ​ ។​ ​​  ​សេដ្ឋកិច្ច​ចិន​នឹង​បន្ត​រក្សា​កំណើន​នឹងនរ​។​ ​យោងតាម​ការព្យាករណ៍​​ពី​​គំរូ​​ប្រព័ន្ធ​ម៉ាក្រូ​សេដ្ឋកិច្ច​​ចិន​បាន​ឱ្យ​ដឹងថា  ​​​ឆ្នាំ ២០២០ ​អត្រា​កំណើន​​GDP​របស់​ប្រទេស​ចិន​​​នឹង​​ដូច​​ឆ្នាំ ២០១៩​ ​ពោលគឺ​ ​នឹង​អភិវឌ្ឍន៍​យ៉ាង​នឹងនរ​ក្នុង​ល្បឿន​លឿន​បង្គួរ​  ​ហើយ​​ការផ្តល់​ឱកាស​​ការងារ​​និង​​​តម្លៃ​ទំនិញ​​នឹង​​រក្សា​ស្ថិរភាព  ​​គុណភាព​នៃ​​​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​នឹង​បន្ត​​កែលម្អ​​​​តទៅទៀត  ​​គុណភាព​កំណើន​សេដ្ឋកិច្ច​​ក៏​នឹង​បន្ត​កើនឡើង​​។

      របាយការណ៍​នេះ​បាន​បន្ថែម​ទៀតថា  ​​​ដើម្បី​ដំណើរការ​ការងារ​សេដ្ឋកិច្ច​ឆ្នាំ ២០២០ ឱ្យ​បាន​ល្អ  ​នោះ​​គួរ​តែ​គោរព​ហើយ​អនុវត្ត​​យ៉ាង​ម៉ឺងម៉ាត់​​តាម​លទ្ធផល​​ដែល​​កិច្ចប្រជុំ​ការងារ​សេដ្ឋកិច្ច​​នៃ​​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​កំណត់​   ​ហើយ​ត្រូវ​​ចាត់ចែង​អនុវត្ត​​​នយោបាយ​ហិរញ្ញវត្ថុ​ដ៏​វិជ្ជមាន​  ​​កែលម្អ​​មុខងារ​រចនាសម្ព័ន្ធ​​នៃ​​គោល​នយោបាយ​​រូបិយវត្ថុ​​និង​គោល​​នយោបាយ​​ស្តីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​នឹង​ហានិភ័យ​​ហិរញ្ញវត្ថុ​  ​ដើម្បី​បង្កើត​​និង​សម្របសម្រួល​យន្តការ​សម្រាប់​ជំរុញ​​​ការប្រើប្រាស់​មួយ​​ដែលមាន​​ប្រសិទ្ធភាព​រយៈពេល​វែង​​៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស