马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទប្រចាំឆ្នាំ២០២០នៃវេទិកាអាស៊ីBoaoនឹងប្រារព្ធធ្វើឡើងនៅខេត្តHainanនាខែមីនាខាងមុខនេះ

2020-01-15 14:59:19 cri

    សន្និសីទប្រចាំ​ឆ្នាំ​២០២០នៃ​វេទិកា​អាស៊ីBoaoនឹងប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​Boaoខេត្តHainanពីថ្ងៃ​ទី​២៤ដល់​ថ្ងៃ​ទី​២៧​ខែ​មីនាខាង​មុខនេះ។ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៃ​សន្និសីទប្រចាំ​ឆ្នាំ​២០២០នៃ​វេទិកា​អាស៊ីBoaoដែល​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​១៤ខែ​មករា ​លោក​អគ្គលេខាធិការ​នៃ​​វេទិកា​អាស៊ីBoaoបាន​ថ្លែង​ថា ​ប្រធាន​បទ​នៃ​សន្និសីទ​ឆ្នាំ​នេះ​គឺ៖​ឆ្លើយ​តប​នឹង​ការ​ផ្លាស់ប្តូរ​នៃ​សភាពការណ៍​ពិភពលោក ​ពួតដៃ​គ្នាបង្កើត​អនាគត​ដ៏​ល្អ​បវរ។បញ្ហា​ពិភាក្សា​សម្រាប់​សន្និសីទ​ផ្តោត​លើ​ផ្នែក​ចំនួន​៥​គឺ​និន្នាការ​អភិវឌ្ឍន៍​ជា​ទូទៅ ​ការ​ផ្លាស់​ប្តូរ​អាជីវកម្ម ​ការ​ច្នែ​ប្រឌិតថ្មី​ ​ជីវភាព​រស់នៅ​ដ៏​ល្អបវរនិង​​អភិបាលកិច្ច​ពិភពលោក។

    តាម​ដំណឹង​បាន​ឱ្យ​ដឹងថា ​​វេទិកា​អាស៊ីBoaoឆ្នាំ​នេះ​នឹង​ចេញ​របាយការណ៍​សំខាន់​ៗ​ជា​ច្រើន​ដូចជា​៖”របាយការណ៍​ប្រចាំ​ឆ្នាំ​២០២០​នៃ​ដំណើរ​សមាហរណកម្ម​និង​ទស្សនវិស័យ​សេដ្ឋកិច្ច​នៃ​អាស៊ី” ​“កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី៖ជម្រើស​របស់​អាស៊ី” ​និង”​របាយការណ៍​ស្តីពី​ការ​លុបបំបាត់​ភាព​ក្រីក្រ​នៃ​អាស៊ី​ប្រចាំ​ឆ្នាំ​២០២០”ជា​ដើម។

អ្នកបកប្រែ:马小青
ប្លុកពិសេស