孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្នែកយោធាស៊ីរីថ្លែងថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារទៅលើព្រលានយន្តហោះភាគកណ្តាលរបស់ស៊ីរី

2020-01-15 15:19:10 cri

    កាលពី​ថ្ងៃទី១៤​ខែមករា​ ផ្នែក​យោធា​ស៊ីរីបាន​ថ្លែងថា​ យប់​ថ្ងៃដដែល​ យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​បានបាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ទៅលើ​ព្រលាន​យន្តហោះ​មួយ​នៅ​ភាគកណ្តាល​របស់ស៊ីរី​ បណ្តាលឱ្យ​ខូចខាត​សំណង់​នានា​ ។ ​បច្ចុប្បន្ននេះ​ គ្មាន​សេចក្តី​រាយការណ៍​ពីអ្នក​ស្លាប់និង​របួសទេ ។

    ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីរី​បាន​ដកស្រង់​ដំណឹងពី​ផ្នែកយោធា​ស៊ីរីថា​ យប់ថ្ងៃដដែល ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បានបាញ់​មីស៊ីល​ជាច្រើន​គ្រាប់​ពីតំបន់​ព្រំដែន​ដែល​ឋិតនៅ​ភាគខាងត្បូង​ស៊ីរី ​សំដៅ​វាយប្រហារ​ព្រលាន​យន្តហោះ​យោធា ​T4 នៃ​ខេត្ត ​Homs ​ភាគកណ្តាល​ស៊ីរី ។​ ប្រព័ន្ធ​ការពារអាកាស​របស់ស៊ីរី​បាន​បាញ់​ទប់ស្កាត់​និងបាញ់​ទម្លាក់​មីស៊ីល​ជាច្រើន​គ្រាប់​ ប៉ុន្តែ​គ្រាប់មីស៊ីល​៤គ្រាប់​នៅតែបាន​បាញ់ចំ​តំបន់​គោលដៅ ​បណ្តាលឱ្យ​សំណង់មាន​ការខូចខាត ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស