李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០មានការប្រឌិតថ្មីជាច្រើន

2020-01-15 15:42:00 cri

     បើរាប់​ចាប់​ពី​ថ្ងៃទី​ ១៤ ខែ​មករា​ដល់​ថ្ងៃទី​២៤ខែ​មករា​ដែល​ជា​ថ្ងៃ​ដាច់​ឆ្នាំ​២០១៩តាម​ចន្ទ​គតិចិន គឺ​​នៅ​សល់តែ​ ១០ ថ្ងៃទៀតប៉ុណ្ណោះ​​ ការហាត់សម​​លើកទី​ ១ នៃកម្មវិធី​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិនឆ្នាំ​២០២០បាន​បញ្ចប់​ដោយ​រលូន​នៅ​​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន ។

     កម្មវិធី​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិនឆ្នាំ​២០២០នេះ​មាន​ការ​ច្នៃប្រឌិត​ថ្មី​ជា​ច្រើន​ ពោលគឺ​មាន​ឆាក​សម្តែង​សំខាន់​នៅ​ក្រុង​ប៉េកាំង​ ក្រុង​Zhengzhou ​ខេត្ត​Henanនិង​​មហាតំបន់​​ឈូងសមុទ្រ​ក្វាងទុង​-ហុងកុង-​ម៉ាកាវ ។ ក្រៅពី​រៀបចំ​​កម្មវិធីសិល្បៈប្រពៃណី​ ដូច​ជា​អាយ៉ៃកំប្លែង របាំ​ ល្ខោន​ រហស្សកម្ម​និង​សៀកជាដើម​ កម្មវិធី​រាត្រី​សមោសរ​​លើកនេះ​នឹង​អញ្ជើញ​ទស្សនិកជនឱ្យ​​ចូលរួម​ជាមួយគ្នា​​ផង ដើម្បី​ផ្តល់ជា​ចំណី​ចក្ខុ​ប្រកបដោយគុណភាព​ខ្ពស់ដល់​ទស្សនិកជន ។

       ក្រៅពីនេះ​ កម្មវិធី​រាត្រី​សមោសរឆ្នាំ​នេះក៏​​បាន​សហការ​ជាមួយ​កម្មវិធី​APP ​Kuaishou ព្រមទាំង​ជូន​អាងប៉ាវចំនួន​ ១ ពាន់​លាន​យាន់​ប្រាក់​ចិន​  ដើម្បីសម្តែង​ការ​​ជូនពរ​ឆ្នាំថ្មី​ដល់​ទស្សនិកជនផងដែរ​​ ។

       ថ្ងៃទី​២៤ ខែ​មករា​ គឺ​ថ្ងៃ​ដាច់​ឆ្នាំ​២០១៩តាម​ចន្ទ​គតិ​ចិន​ សូម​រង់​ចាំ​ទស្សនា​​កម្មវិធី​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិនឆ្នាំ​២០២០​។

 

图片默认标题_fororder_bba1cd11728b471007eb329fcccec3fdfd032399

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស