មុនថ្ងៃនៃដំណើរបំពេញទស្សនកិច្ចរបស់លោកស៊ីជីនភីងនឹងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ពិធីចាក់បញ្ចាំងខ្សែភាពយន្តឯកសារក្រោមចំណងជើងថា”សុភាសិតក្នុងរឿងនិទានបុរាណដែលលោកស៊ីជីនភីងតែងតែប្រើ”ជាភាសាមីយ៉ាន់ម៉ាត្រូវបានធ្វើឡើងនៅទីក្រុងយាំងហ្គោន Yangonកាលពីថ្ងៃទី១៤ខែមករា ភាពយន្តឯកសារនេះត្រូវបានចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍SkyNetដែលជាស្ថានីយទូរទស្សន៍ធំបំផុតនៃប្រទេសមីយ៉ាន់ម៉ានាថ្ងៃដដែលនោះ។
នៅថ្ងៃដដែល ក៏បានរៀបចំពិធីបោះពុម្ពផ្សាយជាលើកដំបូងនូវសៀវភៅ”សុភាសិតក្នុងរឿងនិទានបុរាណដែលលោកស៊ីជីនភីងតែងតែប្រើ”ជាភាសាមីយ៉ាន់ម៉ាដែលបកប្រែនិងផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សមជ្ឈិមចិនដែរ។
បន្ទាប់ពីភាពយន្តឯកសារក្រោមចំណងជើងថា”សុភាសិតក្នុងរឿងនិទានបុរាណដែលលោកស៊ីជីនភីងតែងតែប្រើ”ជាភាសាមីយ៉ាន់ម៉ាត្រូវបានចាក់បញ្ចាំង ទស្សនិកជនមីយ៉ាន់ម៉ាបានកោតសរសើរដោយថ្លែងថា ភាពយន្តឯកសារក្រោមចំណងជើងថា”សុភាសិតក្នុងរឿងនិទានបុរាណដែលលោកស៊ីជីនភីងតែងតែប្រើ”ជាស្នៃដៃដ៏វិសេសវិសាលដែលបានប្រមូលនូវសុភាសិតល្បីល្បាញនិងស្នាដៃដ៏ឆ្នើមនៃប្រទេសចិន តាមរយៈសៀវភៅនេះអាចស្វែងយល់កាន់តែច្រើនពីប្រវត្តិសាស្រ្តនិងវប្បធម៌ចិន កាន់តែស្វែងយល់ពីផ្លូវអភិវឌ្ឍន៍នៃប្រទេសចិន ហើយសង្ឃឹមថាអាចពួតដៃគ្នាជាមួយប្រទេសចិនអភិវឌ្ឍរួមគ្នាដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងមីយ៉ាន់ម៉ា។