邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហុងកុងបានប្រកាសវិធានការថ្មីសម្រាប់គោលនយោបាយស្តីពីការលើកកម្ពស់ជីវភាពរស់នៅដល់មហាជននៅក្នុងមូលដ្ឋានចំនួនជាង១លាននាក់

2020-01-15 15:32:54

       ថ្ងៃទី ១៤ ខែមករា  ​លោកស្រី Lam Cheng Yuet-ngor​ ​ប្រធាន​រដ្ឋបាល​នៃ​តំបន់រដ្ឋបាល​ពិសេស​ហុងកុង​ប្រទេស​ចិន​​បាន​ប្រកាស​វិធានការ​ថ្មី​​ចំនួន ១០ ​​សម្រាប់​គោលនយោបាយ​​ស្តីពី​ការលើក​កម្ពស់​​​ជីវភាពរស់នៅ​ ​ដើម្បី​​ផ្តល់​​ការគាំទ្រ​បន្ថែម​ទៀត​ដល់​​ប្រជាជន​មូលដ្ឋាន​ និង​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​។​​

      លោកស្រីបាន​ថ្លែង​ថា​  ​​រដ្ឋបាល​អាណត្តិ​​នេះ​​បាន​យកចិត្តទុកដាក់​​យ៉ាង​ខ្លាំង​ដល់​ក្រុម​មនុស្ស​​​ងាយ​រងគ្រោះ​ ​។ ​​ចំនួន​​ទឹកប្រាក់​ដែល​រដ្ឋបាល​បាន​​ចំណាយ​​លើ​ការ​ធានា​សុខុមាលភាពសង្គម​​ជាទូទៅ​​ ​បាន​កើនពី​ 65300 ​លាន​ដុល្លារ​ហុងកុង​​ក្នុង​ឆ្នាំ ២០១៧ ​- ២០១៨​ ​​ឡើងដល់​ ​84300 ​លាន​ដុល្លារ​ហុងកុង ​​ក្នុង​ឆ្នាំ ២០១៩-២០២០​។

      វិធានការ​ថ្មី​​ចំនួន​ ១០ ​​នេះ​​គឺ​ផ្តោតសំខាន់​និង​ផ្តល់​អត្ថប្រយោជន៍​ដល់​​ប្រជាជន​​មូលដ្ឋាន​និង​​ក្រុម​មនុស្ស​​ងាយរងគ្រោះ​ចំនួន​ជាង ១ លាន​នាក់ ​ដូចជា​​ជនចាស់ជរា​ ​កម្មករ​កម្មការិនី​  ​អ្នកបាត់បង់ការងារ ​អ្នកគ្មានការងារធ្វើជាដើម៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស