魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីតួកគីទាមទារឱ្យ"កងកម្លាំងជាតិ"លីប៊ីឈប់បាញ់គ្នា ខណៈសន្និសីទអន្តរជាតិស្តីពីបញ្ហាលីប៊ីនឹងធ្វើឡើងនៅក្រុងបែរឡាំង

2020-01-15 15:12:13 cri

    កាលពី​ថៃ្ងទី ‌១៤​ ខែ​មករា ​លោក​ Recep ​Tayyip ​Erdoğan ​ប្រធានាធិបតី​តួកគី​បាន​ទាមទារ​ឱ្យ​"កងកម្លាំងជាតិ"​ដែល​ជា​កងកម្លាំង​ប្រដាប់អាវុធ​លីប៊ី​ឈប់បាញ់គ្នា​។​

    លោក​ Recep ​Tayyip ​Erdoğan ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​សភា​នា​ថៃ្ងដដែល​ថា ​ប្រសិន​បើ​"កងកម្លាំងជាតិ"​លីប៊ី​នៅតែ​បន្ត​ធ្វើ​ការវាយប្រហារ​ទៅលើ​រដ្ឋធានី​ទ្រីប៉ូលី​និង​កង​កម្លាំង​នៃ​រដ្ឋាភិបាល​ឯកភាពជាតិ​លីប៊ី​ដែល​បាន​កាន់កាប់​រដ្ឋធានី​ទ្រីប៉ូលី​នាពេល​បច្ចុប្បន្ននេះ ​នោះ ​ប្រទេស​តួកគី​នឹង​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​នូវ​មេរៀន​មួយ​ដែល​"សមនឹង​ទទួលបាន"​ដល់​"កងកម្លាំង​ជាតិ"​លីប៊ី​។​

    យោងតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​នាថ្ងៃដដែល ​បានឱ្យ​ដឹងថា ​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​លីប៊ី​នឹង​ធ្វើឡើង​នៅ​ក្រុង​បែរឡាំង​នៅ​ថ្ងៃទី ​១៩ ​ខែមករា ​ខាងមុខនេះ។​តំណាង​មកពី ​បណ្តាប្រទេស ​ចំនួន ​១១ ​រួមមាន ​រុស្ស៊ី ​តួកគី​ព្រមទាំង​អង្គការ​អន្តរជាតិ ​ដូចជា ​អង្គការសហប្រជាជាតិ ​សហភាពអឺរ៉ុប ​សហភាពអាហ្រ្វិក​និង​សម្ព័ន្ធអារ៉ាប់​នឹង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​នៅលីប៊ី៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស