孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្ទស្សន៍កម្មសិទ្ធិបញ្ញាសំខាន់ៗក្នុងឆ្នាំ២០១៩កើនឡើងជាលំដាប់ ការការពារកម្មសិទ្ធិបញ្ញារបស់ចិនបានកើនឡើងឥតឈប់ឈរ

2020-01-15 10:43:01 cri

    កាលពី​ថ្ងៃ​ទី១៤​ខែមករា ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញាជាតិចិន​បាន​រៀបចំធ្វើ​សន្និសីទ​សារព័ត៌មាន​នៅក្រុង​ប៉េកាំង ​ដែល​បាន​ប្រកាស​ទិន្នន័យស្ថិតិ​ប្រចាំ​ឆ្នាំ២០១៩​អំពីប៉ាតង់​ ពាណិជ្ជសញ្ញា ​និង​ម៉ាក​ភូមិសាស្ត្រ​ជាដើម ។ ​ទិន្នន័យ​បង្ហាញថា ​នៅឆ្នាំ​២០១៩ ​សន្ទស្សន៍​កម្មសិទ្ធិបញ្ញា​សំខាន់ៗ​របស់ចិន​គឺមាន​ស្ថិរភាព​ជាទូទៅនិង​រីកចម្រើន​​ ​គុណភាព​និង​ប្រសិទ្ធភាព​នៃកម្មសិទ្ធិ​បញ្ញាបន្ត​កើនឡើង ។

    ទិន្នន័យ​ដែល​ប្រកាស​ដោយ​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​ជាតិចិន​បាន​បង្ហាញ​ឱ្យដឹងថា​ គិតត្រឹម​ដំណាច់​ឆ្នាំ​២០១៩ ​ចំនួន​ប៉ាតង់​ច្នៃប្រឌិត​​ក្នុង​ស្រុកសរុប​របស់​ប្រទេសចិន​(មិនរាប់​បញ្ចូល​តំបន់​ហុងកុង ​ម៉ាកាវ​និងតៃវ៉ាន់​)គឺ១លាន​៨សែន​៦ម៉ឺន២​ពាន់ ​ដោយក្នុង​មនុស្ស​១ម៉ឺននាក់​​មាន​ចំនួន​ប៉ាតង់​ច្នៃប្រឌិត​១៣,៣​ ដែល​សម្រេច​បាន​​​គោលដៅនៃ​ផែនការ​អភិវឌ្ឍន៍ ​“៥ឆ្នាំទី១៣”​របស់ចិន ។

    លោក​ Hu ​Wenhui ​អ្នកនាំពាក្យនៃ​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​ជាតិចិន​បាន​ថ្លែងថា ​ទិន្នន័យ​ទាំងនេះ​សុទ្ធតែ​បង្ហាញ​យ៉ាង​ពេញលេញថា ​ការបង្កើត​កម្មសិទ្ធិបញ្ញា​កាន់តែ​ឆ្លើយតប​នឹងទីផ្សារ​ ហើយ​គោលនយោបាយ​ស្តីពីកម្មសិទ្ធិ​បញ្ញាបាន​ជំរុញ​កម្លាំង​រស់រវើក​សម្រាប់​ទីផ្សារ​ប្រកប​ដោយ​​​ប្រសិទ្ធភាព​ ក៏ដូចជា​លើកទឹកចិត្ត​សម្រាប់​ការច្នៃប្រឌិតថ្មី​និងបង្កើត​ការងារធ្វើ​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស