ទីភ្នាក់ងារព័ត៌មានផ្លូវការនៃប្រទេសអ៊ីរ៉ង់បានផ្សាយកាលពីថ្ងៃទី ១៤ ខែមករាថា ក្រសួងយុត្តិធម៌នៃប្រទេសអ៊ីរ៉ង់បានចាប់ខ្លួនជនសង្ស័យមួយចំនួនក្នុងករណីបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ប្រទេសអ៊ុយក្រែន ។
អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌អ៊ីរ៉ង់បានបើកធ្វើសន្និសីទកាសែតកាលពីព្រឹកថ្ងៃដដែលនោះថា ក្រុមអ្នកជំនាញកំពុងតែធ្វើការស៊ើបអង្កេតនិងសួរចម្លើយចំពោះជនសង្ស័យ ព្រមទាំងប្រមូលភស្តុតាងមានពាក់ព័ន្ធ ហើយបានចាប់ជនសង្ស័យមួយចំនួន ។ ប្រអប់ខ្មៅនៃយន្តហោះដែលត្រូវបានបាញ់ទម្លាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសបារាំងដើម្បីទាញយកទិន្នន័យពីក្នុងប្រអប់ខ្មៅ ។ អ្នកជំនាញរបស់អ៊ីរ៉ង់និងអ៊ុយក្រែននឹងតាមដានក្នុងដំណើរនេះ ។