徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនដល់ភាគីអាមេរិកឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើខុសឆ្គងដែលដាក់ទណ្ឌកម្មលើសហគ្រាសចិន

2020-01-14 16:10:10 cri

    សំដៅចំពោះ​ការដែល​អាមេរិក​ប្រកាស​អនុវត្ត​ការដាក់ទណ្ឌកម្ម​វគ្គថ្មី​ទៅលើ​អ៊ីរ៉ង់ ហើយ​ការដាក់ទណ្ឌកម្ម​នេះ​មាន​ពាក់ព័ន្ធដល់​សហគ្រាសចិន លោក​Gengshuang អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានថ្លែង​កាលពី​ថ្ងៃទី ១៣ ខែមករាថា ប្រទេសចិន​និងអ៊ីរ៉ង់​ធ្វើកិច្ចសហប្រតិបត្តិការ​ជាមេត្រីភាព​និង​ផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​ក្នុងក្របខ័ណ្ឌ​ច្បាប់អន្តរជាតិ វាសម​ហេតុផល​និង​ស្របច្បាប់ មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​ភាគី​ទី ៣ នោះទេ គួរតែ​ត្រូវបាន​គោរព​និង​ការពារ លោក​ដាស់តឿនដល់​ភាគី​អាមេរិក​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ខុសឆ្គង​ដែល​ដាក់ទណ្ឌកម្មលើ​សហគ្រាសចិន ។

    លោក​Gengshuang បានថ្លែងថា ជំហរ​ជាគោលការណ៍​នៃភាគីចិន​គឺច្បាស់លាស់​ណាស់ គឺ​ភាគីចិន​ប្រឆាំង​ជានិច្ចនូវ​ការដាក់ទណ្ឌកម្ម​ជាឯកតោភាគី​និង​យុត្តាធិការ​ដៃវែង ។ ភាគីចិន​កត់សម្គាល់ថា ដាក់ទណ្ឌកម្ម​និង​គំរាមកំហែង​មិនអាច​ដោះស្រាយ​បញ្ហា​បានឡើយ ។ ភាគីចិន​តែងតែ​គាំទ្រ​ជានិច្ចថា គួរតែ​គោរព​កម្មវត្ថុ​និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ព្រមទាំង​បទដ្ឋាន​មូលដ្ឋាន​នៃទំនាក់ទំនង​អន្តរជាតិ​ដើម្បី​ដោះស្រាយ​ទំនាក់ទំនង​រវាង​រដ្ឋ​និងរដ្ឋ គួរតែ​ដោះស្រាយ​វិវាទ​និង​ការខ្វែង​គំនិតគ្នា​តាមរយៈ​សន្តិវិធី ដូចជា​សន្ទនាគ្នា​និង​ចរចាគ្នា​ជាដើម ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស