马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងត្រូវផ្សព្វផ្សាយតាមរូបភាពភ្លឺច្បាស់កម្រិត8k

2020-01-14 15:52:49 cri

ពិធីដំណើរការ​នៃ​ការ​ប្រើប្រាស់​ភាព​ច្នៃ​ប្រឌិត​ថ្មី​ដោយការ​រួម​បញ្ចូល​បច្ចេកវិទ្យា​5Gបូក8K 4Kនិង​VRក្នុង​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​ឆ្នាំ​២០២០នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ទី​១៤ខែ​មករា។វត្តមាន​ចូលរួម​ពិធី​មាន​លោកShenHaixiongអនុរដ្ឋមន្រ្តី​នៃ​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និង​ជា​អគ្គនាយក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន ​អ្នក​ទទួល​ខុសត្រូវ​នៃ​ក្រសួង​វិទ្យាសាស្ត្រនិងបច្ចេកទេស ​ក្រសួង​ឧស្សាហកម្ម​និងព័ត៌មានវិទ្យា ​អគ្គនាយក​ដ្ឋាន​ជាតិ​វិទ្យុ​និងទូរទស្សន៍​ចិននិង​ក្រុម​ហ៊ុន​Huawei ​អ្នក​ទទួល​ខុសត្រូវ​មាន​ពាក់ព័ន្ធ​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​និង​តំណាង​នៃ​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។

តាម​ដំណឹង​បាន​ឱ្យ​ដឹងថា ​បណ្តាញ​បច្ចេកវិទ្យា​5Gបាន​គ្របដណ្តប់​នូវ​កន្លែង​រៀបចំ​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិនឆ្នាំ២០២០។ដល់​ពេល​នោះ​ អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​បំពាក់​នូវ​កាមេរ៉ា​គ្រប់ជ្រុង ​ដើម្បី​​ផ្តិតយក​ទិដ្ឋភាព​ក៏​ដូចជា​ដំណើរការ​កម្មវិធី​រាត្រី​សមោសរ​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិនឆ្នាំ២០២០ដោយ​កម្រិត​រូបភាពភ្លឺច្បាស់8k។ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ​ដូចជា​5G 8K 4Kនិង​VRនឹង​នាំ​ឱ្យ​ទស្សនិកជន​ទទួល​បាន​នូវ​អារម្មណ៍ថ្មី​ស្រឡាង។

អ្នកបកប្រែ:马小青
ប្លុកពិសេស