徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីក្រុងនិងជនបទប្រទេសចិនទទួលបានឱកាសការងារថ្មីចំនួន ១៣ លាន ៥ សែន ២ ម៉ឺននាក់ក្នុងឆ្នាំ ២០១៩

2020-01-14 16:12:13 cri

    កាលពី​ថ្ងៃទី ១៤ ខែមករា ក្រសួង​ធនធានមនុស្ស​និង​សន្តិសុខ​សង្គមចិន​បានប្រកាស​នៅក្រុង​ប៉េកាំងថា ស្ថានភាព​ការងារ​នៃប្រទេសចិន​ក្នុងឆ្នាំ ២០១៩ មានស្ថិរភាព​ជាទូទៅ ឱកាស​ការងារថ្មី​គឺ ១៣ លាន ៥ សែន ២ ម៉ឺននាក់​ក្នុងឆ្នាំ ២០១៩ ហើយ​អត្រា​បាត់អាជីព​ដែលបាន​ចុះឈ្មោះ​នៃទីក្រុង​និងជនបទ​គឺ 3.62% ។

    ទិន្នន័យ​បានបង្ហាញថា ឆ្នាំ ២០១៩ នយោបាយ​និង​វិធានការ​ដើម្បី​ស្ថិរភាព​ការងារ​នៃប្រទេសចិន​បាន​កើនឡើង​ជាបន្តបន្ទាប់ បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជនចំនួន ៧២ លាន ៨ សែន ៩ ម៉ឺន ៥ ពាន់នាក់ ខណៈ​ប្រជាជន ១៥ លាននាក់​បានទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ព្រមជាមួយនេះ របប​ធានាសង្គម​ក៏ដំណើរការ​ដោយរលូន​ផងដែរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស