邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តម្លៃសរុបនៃការនាំចេញនាំចូលទំនិញឆ្នាំ២០១៩របស់ប្រទេសចិនមានចំនួនលើសពី ៣១ ទ្រីលានយាន់ប្រាក់ចិន

2020-01-14 15:56:42 cri

      យោងតាម​ស្ថិតិ​ដែល​អគ្គនាយកដ្ឋាន​ពន្ធគយ​ចិន​បាន​​​​​ប្រកាស​​នា​ថ្ងៃទី ១៤ ខែ​មករា​នេះ​បាន​ឱ្យ​ដឹងថា  ​ក្នុងឆ្នាំ ២០១៩ ​​​តម្លៃ​សរុប​នៃ​ការនាំចេញនាំចូល​ទំនិញ​របស់​ប្រទេស​ចិន​គឺ ​31.54 ​ទ្រីលាន​យាន់​ប្រាក់​ចិន​ ​បាន​កើនឡើង​ 3.4% ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៨។​

      ស្ថិតិ​នេះ​បាន​បង្ហាញ​ទៀត​ថា  ​ឆ្នាំ ២០១៩ ​​ចំណាត់​ថ្នាក់​​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​របស់​ចិន​មានការផ្លាស់ប្តូរ​  ​អាស៊ាន​បាន​​ក្លាយ​ជា​​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី ២ ​របស់​ប្រទេស​ចិន  ​​​ហើយ​សហគ្រាស​ឯកជន​ចិន​បាន​ជំនួស​សហគ្រាស​ទុន​បរទេស​ ក្លាយជា​តួអង្គ​​សេដ្ឋកិច្ច​លំដាប់ថ្នាក់​ទីមួយ​របស់​ចិន​ក្នុង​​ការធ្វើ​ពាណិជ្ជកម្ម​​​អន្តរជាតិ​​​​ជា​លើកដំបូង​៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស